គណះប្រតិភូជាន់ខ្ពស់យោធាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី
07/08/2013 08:42
គណះប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh ក្រសួងរដ្ឋមន្ត្រីការពារប្រទេសបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី បូឡូញ ប៊ុលហ្គារី និងហូឡង់

នាយឧត្តមសេនីយ៍ Phung Quang Thanh (nguyenphutrong.net) (VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃបណ្ដា ប្រទេស រុស្ស៊ី បូឡូញ ប៊ុលហ្គារី និងហូឡង់ គណះប្រតិភូយោធាជាន់ខ្ពស់វៀត ណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh ក្រសួងរដ្ឋមន្ត្រីការពារប្រទេសបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី បូឡូញ ប៊ុលហ្គារី និងហូឡង់ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី ២១ សីហា។ដំណើរទស្សនកិច្ចលើកនេះ របស់គណះប្រតិភូយោធាជាន់ខ្ពស់វៀតណាម នៅបណ្ដាប្រទេសពោល ខាងលើ គឺសំដៅរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ប្រពៃណី រវាងវៀតណាម ជាមួយប្រទេសរុស្ស៊ី បូឡូញ ប៊ុលហ្គារី និងហូឡង់ ដើម្បីរួមចំណែកជំរុញទំនាក់ទំ នងមិត្តភាព កិច្ចសហប្រតិបត្តិការ មានផលប្រយោជន៍ដូចគ្នា រវាងប្រជាជននិងកងទ័ពប្រជាជនវៀតណាម ជាមួយប្រជាជននិងកងទ័ពនៃប្រទសផ្សេងៗទាំងនេះ៕
Related






