VOV WorldVOV World
គោលជំហររបស់វៀតណាមទទួលបានការគាំទ្រនៅវេទិការ Shangri-la លើកទី ១៣
02/06/2014 07:38
(VOVworld) – វេទិការ Shangri-la លើកទី ១៣ គឺជាព្រឹត្តិការណ៍ សំខាន់ដើម្បីបណ្ដាប្រទេសសម្តែងនិងចែករំលែកទស្សនៈព័ត៌មាន អំពីស្ថានភាពគោលនយោបាយរបស់ខ្លួន កសាងទំនុកទុកចិត្ត ស្វែងរកវិធានការសហប្រតិបត្តិការជាពិសេសលើវិស័យការពារ ប្រទេសដើម្បីរក្សាសន្តិភាពស្ថិរភាពអភពិឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃ ប្រទេសនិមួយៗ។
គោលជំហររបស់វៀតណាមទទួលបានការគាំទ្រនៅវេទិការ Shangri-la លើកទី ១៣
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តសេនីយ៍ Phung Quang Thanh (Image: Vietnam+) (VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តសេនីយ៍ Phung Quang Thanh និងជាប្រធានគណៈប្រតិភូវៀតណាមបានចូលរួមវេទិការ Shangri-la លើកទី ១៣​ បានឲ្យដឹងថា៖ វេទិការ Shangri-la លើកទី ១៣ គឺជា ព្រឹត្តិការណ៍សំខាន់ដើម្បីបណ្ដាប្រទេសសម្តែងនិងចែករំលែកទស្សនៈព័ត៌មាន អំពីស្ថានភាពគោលនយោបាយរបស់ខ្លួន កសាងទំនុកទុកចិត្ត ស្វែងរកវិធាន ការសហប្រតិបត្តិការជាពិសេសលើវិស័យការពារប្រទេសដើម្បីរក្សាសន្តិភាព ស្ថិរភាពអភពិឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនិមួយៗ។ ស្តីអំពីបញ្ហាលើសមុទ្រ ខាងកើត រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក  Phung Quang Thanh បាន ឲ្យដឹងថា៖ នេះគឺជាបញ្ហាដែលទទួលបានការយកចិត្តទុកដាក់យ៉ាងច្រើនបំផុត ក្នុងវេទិការ Shangri-la លើកទី ១៣ ដោយសារនេះគឺជាតំបន់ដែលមានខ្សែផ្លូវ នាវាចរណ៍អន្តរជាតិដ៏សែនសំខាន់ចំពោះបណ្ដាប្រទេសក្នុងតំបន់ផងនិងលើ ពិភពលោកផង។ នាបច្ចុប្បន្ន ស្ថានភាពនៅសមុទ្រខាងកើតបំរែបំរួលដ៏ស្មុគ ស្មាញនោះ។ បណ្តាប្រទេសសុទ្ធតែសម្តែងការព្រួយបារម្ភហើយមានគោល បំណងរក្សាបរិយាកាសសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតដោះស្រាយរាល់ ជំលោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិនៃ ភាគីនានានៅសមុទ្រខាងកើត  (DOC) និង​ឆ្ពោះទៅកសាងក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិន។ រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានអះអាងថា៖ បណ្ដាប្រទេសត្រូវគោរពច្បាប់ មិនត្រូវមានទង្វើបង្ក រឿងហេតុដោយឯកតោភាគី ឬ ប្រើប្រាស់កំលាំងដើម្បី ដោះស្រាយជំលោះ អធិបតេយ្យភាពដែនដីនោះទេ។ ស្តីអំពីការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាមនៅវេទិការ Shangri-la លើកទី ១៣ រដ្ឋមន្ត្រី Phung Quang Thanh បានឲ្យដឹងថា៖ ក្នុងការសន្ទនាលើកនេះវៀតណាម បានមានសន្ទរកថាដោយប្រធានបទ “គ្រប់គ្រងភាពតានតឹងយុទ្ធសាស្ត្រ”។ វៀតណាមបានផ្តល់ព័ត៌មានដ៏ត្រឹមត្រូវបរានុម័តស្មោះត្រង់ដើម្បីអ្នកនយោបាយ អ្នកប្រាជ្ញ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដឹងអំពីស្ថានភាពនាបច្ចុប្បន្ននៅសមុទ្រ ខាង កើត បន្ទាប់ពីចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou – 981 នៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ គោលមាគារណ៍មុនក៏ ដូចជាក្រោយរបស់វៀតណាមគឺដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើ ច្បាប់អន្តរជាតិ​ អនុសញ្ញា អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា DOC។ វៀតណាមអត់ធ្មត់ មិនប្រើប្រាស់អំពើហឹង្សារ ព្រមទាំង ប្រើប្រាស់បណ្ដាកំលាំង អនុវត្តន៍តាមច្បាប់ តស៊ូ ការពារអធិបតេយ្យភាពនិងបូរណភាពដែនដី។ ទន្ទឹមនឹងនោះ រដ្ឋាភិបាល វៀតណាម កំពុងខំប្រឹងប្រែងដោះស្រាយបញ្ហានេះជាមូយរដ្ឋាភិបាលចិនដោយ វិធានការការទូតផង ដែរ។ នាថ្ងៃទី ១ មិថុនា សម័យពិភាក្សាលើកទី ៥ ដោយប្រធានបទ “ធានាការគ្រប់គ្រង ជំលោះយ៉ាងឆាប់ៗនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” បានប្រព្រឹត្តទៅ។ រដ្ឋមន្ត្រីក្រសួង ការពារ ប្រទេសបារាំង លោក Jean Yves Le Drian បានសម្តែងក្តីសម្ឃឹមថា៖ ក្រម ប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត (COC) នឹងត្រូវបានសម្រេចយ៉ាងឆាប់ៗដែល នឹងរបៀបតែ មួយគត់ដើម្បីទប់ស្កាត់ភាពតានតឹងនិងកសាងបរិយាកាសសន្តិភាព ស្ថិរភាពនិងសម្បូ រុងរឿងជាងទៀតក្នុងតំបន់។ ក្នុងពេលនោះ រដ្ឋម​ន្ត្រីការពារ ប្រទេសសឹង្ហបុរី លោក Ng Eng Hen បានសង្កត់ធ្ងន់នូវភាពចៃដន្យនៃបណ្ដាការ សកល្បងចំពោះសន្តិភាពក្នុងតំបន់ក្នុងនោះមានជំលោះលើសមុទ្រខាងកើត។  លោក Ng Eng Hen បានអះអាងថា៖ ប្រទេសនានាក្នុងតំបន់អាចកាត់បន្ថយគ្រោះ អាសន្ននេះតាមរយៈម្ចាស់ការកសាងទំនាក់ទំនងនិងក្របខ័ណ្ឌពហុភាគីជិតស្និត ដើម្បីបង្កើតទំនុកទុកចិត្តតាមរយៈកិច្ចសហ​ប្រតិបត្តិការនិងការស្រុចិត្តគំនិត៕