គោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីគឺអាទិភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
25/12/2013 12:01
Vovworld-នាថ្ងៃទី២៥ធ្នូនៅទីក្រុងហាណូយ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានរៀបចំសន្និសីទកាសែតបូកសរុបការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាមក្នុងឆ្នាំ២០១៣។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Andrey Kovtun (VOV) Vovworld-នាថ្ងៃទី២៥ធ្នូនៅទីក្រុងហាណូយ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានរៀបចំសន្និសីទកាសែតបូកសរុបការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាមក្នុងឆ្នាំ២០១៣។ តាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Andrey Kovtun ថា ទំនាក់ ទំនងសហព័ន្ធរុស្ស៊ី-វៀតណាមកំពុងបានបើកទូលាយលើគ្រប់វិស័យ។ អំពីនយោបាយរុស្ស៊ីជានិច្ចកាលចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីនៅទ្វិបអាស៊ី។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានលទ្ធផល ល្អប្រសើរ។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន៣,១៥ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ២០១៣។ ប្រទេសទាំងពីរខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្ម ឡើង៧ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥និង១ម៉ឺនលានដុល្លារអាមេរិកនាឆ្នាំ ២០២០។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Andrey Kovtun បានសង្កត់ ធ្ងន់ថា៖ “ទំនាក់ទំនងរវាងយើងជាការយល់ដឹងគ្នាទៅវិញទៅមក គោរពប្រពៃណីរបស់ គ្នានិងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ខ្ញុំសង្ឃឹមថា រាល់ទំនោរសកម្មនាបច្ចុប្បន្នក្នុងទំនាក់ទំនងរវាងយើងនឹងត្រូវបានភាគីទាំងពីរបន្តខំប្រឹងប្រែងអភិវឌ្ឍន៍និងគាំទ្រ។ ទំនាក់ទំនងលើច្រើនវិស័យរវាងរុស្ស៊ីនិងវៀតណាមសមស្របនឹងផលប្រយោជន៍ របស់ប្រទេសយើងទាំងពីរ ជួយឲ្យវឌ្ឍន៍ភាពសេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់ប្រទេស ទាំងពីរ រួមចំណែកទៅក្នុងការពង្រឹងសន្តិភាពនិងស្ថិរភាពនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក៕”
Related
More




