គោលដៅខ្ពស់បំផុតក្នុងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទគឺការលើកកម្ពស់ជីវភាពខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន
29/12/2021 12:00
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទអនឡាញថ្នាក់ជាតិ បូកសរុបការងារឆ្នាំ ២០២១ និងអនុវត្តផែនការឆ្នាំ ២០២២ នៃវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមសន្និសីទអនឡាញទូទាំងប្រទេស បូកសរុបការងារឆ្នាំ ២០២១ និងអនុវត្តផែនការឆ្នាំ ២០២២ នៃវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ TTXVN) អញ្ជើញថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិនៅឆ្នាំ ២០២១ នេះ វិស័យកសិកម្មបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយនឹងតួនាទីជា សសរស្តម្ភសេដ្ឋកិច្ចរបស់ប្រទេសក្នុងគ្រាលំបាក។ ដោយដោយកត់សម្គាល់ថា ឆ្នាំ ២០២២នេះ នៅតែមានការលំបាកនិងបញ្ហាប្រឈម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យវិស័យកសិកម្មកំណត់គោលដៅខ្ពស់សម្រាប់ឆ្នាំ ២០២២ គឺកំណើន ៣% ឬច្រើនជាងនេះ ហើយការនាំចេញខ្ពស់ជាងឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើពិពិធកម្មទីផ្សារ ធ្វើពិពិធកម្មនិងលើកកំពស់គុណភាពផលិតផល លើកកំពស់ការប្រកួតប្រជែងនៃឧស្សាហកម្មនិងផលិតផល ព្រមទាំងទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ដែលវៀតណាមបានចុះហត្ថលេខា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យផ្តោតលើការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម ដោយបែងចែកធនធានវិនិយោគដើម្បីឱ្យកសិករទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ។ ដូច្នេះត្រូវអនុវត្តជាបន្ទាន់នូវកម្មវិធីគោលដៅជាតិលើការកសាងជនបទថ្មី៕
Related






