គ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកបានកើតមានឡើងនៅអេស្ប៉ាញ
25/07/2013 08:20
(VOVworld) – នាយប់ថ្ងៃទី ២៤ កក្កដា (តាមម៉ោងតំបន់) មនុស្សយ៉ាងតិចបំផុត ចំនួន ៣៥ នាក់ត្រូវស្លាប់និងជាង ២ រយ នាក់ រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ផ្លូវដែក ដែលបានកើតមានឡើងជាយទីក្រុង Santiago de Compostel តំបន់ Galicia ភាគពាយ័ព្យអេស្ប៉ាញ។

គ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកបានកើតមានឡើងជាយទីក្រុង Santiago de Compostel តំបន់ Galicia ភាគពាយ័ព្យអេស្ប៉ាញ។ (Image: Vietnamplus) (VOVworld) – នាយប់ថ្ងៃទី ២៤ កក្កដា (តាមម៉ោងតំបន់) មនុស្សយ៉ាងតិចបំផុត ចំនួន ៣៥ នាក់ត្រូវស្លាប់និងជាង ២ រយ នាក់ រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវដែក ដែល បានកើតមានឡើងជាយទីក្រុង Santiago de Compostel តំបន់ Galicia ភាគពាយ័ព្យ អេស្ប៉ាញ។ បណ្ដាជនរងគ្រោះត្រូវបានបញ្ចូលទៅដល់មន្ទីពេទ្យភ្លាមមួយរំពេច។ មជ្ឈដ្ឋានមន្ត្រីក្នុងតំបន់បានឲ្យដឹងថា៖ រថភ្លើងពីទីក្រុង Madrid ដល់កំពង់ផែ Ferrol បានខ្ទាតចេញក្រៅផ្លូវដែក និងទូរជាច្រើនបានផ្ទុះឆេះ។ នាបច្ចុប្បន្ន មូលហេតុនៃ គ្រោះថ្នាក់ចរាចរណ៍នេះមិនទាន់ដឹងច្បាស់លាស់ទេ។ ប៉ុន្តែ រដ្ឋាភិបាលអេស្ប៉ាញ ជាជឿក់ថា៖ នេះគ្រាន់តែគ្រោះថ្នាក់តែប៉ុណ្ណោះ មិនម៉ែនការវាយប្រហារ ភេវរកម្មទេ៕
Related





