គុយបា៖ វឌ្ឍនភាពនៃការស្តារទំនាក់ទំនងការទូតគឺ“អាស្រ័យទៅលើអាមេរិក”
26/02/2015 11:33
(VOVworld)-នាថ្ងៃទី២៥កុម្ភៈ មន្ត្រីជាន់ខ្ពស់១រូបនៃ ក្រសួងការបរទេសគុយបា បានឲ្យដឹងថា ប្រទេសនេះ នឹងស្តារទំនាក់ទំនងការទូត

គុយបា៖ វឌ្ឍនភាពនៃការស្តារទំនាក់ទំនងការទូតគឺ“អាស្រ័យទៅលើអាមេរិក” (រូបថតៈ AFP/TTXVN (VOVworld)-នាថ្ងៃទី២៥កុម្ភៈ មន្ត្រីជាន់ខ្ពស់១រូបនៃក្រសួងការបរទេសគុយបា បានឲ្យដឹងថា ប្រទេសនេះ នឹងស្តារទំនាក់ទំនងការទូតជាមួយអាមេរិកមុននឹង ប្រព្រឹត្តទៅសន្និសីទកំពូលនៃបណ្តាប្រទេសទ្វីបអាមេរិកនាខែមេសាខាងមុខ ប្រសិនបើវ៉ាស៊ីតោនលុបចោលឈ្មោះប្រទេសគុយបាចេញពីបញ្ជីរាយនាម បណ្តាប្រទេសជួយឧបត្ថម្ភភេរវកម្ម។ តាមលោក Gustavo Machin អនុប្រធាន នាយកដ្ឋានអាមេរិកចំណុះក្រសួងការបរទេសគុយបាបានឲ្យដឹងថា ដំណើរការ ប្រក្រតីទំនាក់ ទំនងការទូតទ្វេភាគីអាមេរិក-គុយបាគឺអាស្រ័យទៅលើកាយវិការ របស់អាមេរិក តែប៉ុណ្ណោះ។ តាមច្បាប់នៅអាមេរិក ការសម្រេចចិត្តដកឈ្មោះ ប្រទេសគុយបា ចេញពីបញ្ជីររាយនាមពោលខាងលើ នឹងមានសុពលភាពជាផ្លូវ ការក្រោយរយៈ ពេល៤៥ថ្ងៃ កិតតាំងពីលោកប្រធានាធិបតីអាមេរិក Barack Obama ជូនដំណឹង ជាមួយរដ្ឋសភា។ដោយការកំណត់នេះ សេចក្តីសម្រេចចិត្ត នេះពិតប្រាកដជា មិន បានអនុម័តមុននឹងសន្និសីទកំពូលនៃបណ្តាប្រទេសទ្វីប អាមេរិកនៅ Palama ខាងមុខ។ ប៉ុន្តែ ភាគីអាមេរិកបានឲ្យដឹងថា ការរងចាំតាម ពេលកំណត់គឺគ្រាន់តែមានចរិតលក្ខណៈរដ្ឋបាលតែប៉ុណ្ណោះ ដោយសាររដ្ឋសភា អាមេរិកមិនអាចមានការ បញ្ច្រាសសេចក្តីសម្រេចចិត្តរបស់លោក Obama ឡើយ៕
Related





