VOV WorldVOV World
គុយបានិងអាមេរិកបន្តពិភាក្សាអំពីការប្រក្រតីភាពទំនាក់ទំនងទ្វេភាគី
29/09/2016 08:42
(VOVworld) – ​នាថ្ងៃទី ២៨ កញ្ញា ក្រសួងការបរទេស គុយបាបានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះ និងអាមេរិកនឹងរៀបចំកិច្ចប្រជុំលើកទី ៤ នៃគណៈ កម្មាធិការទ្វេភាគីនាថ្ងៃសុក្រក្នុងសប្តាហ៍នេះនៅ រដ្ឋធានីវ៉ាស៊ីនតោន អាមេរិក ដោយមានខ្លឹមសារ ស្នូលគឺអះអាងនូវកិច្ចព្រមព្រៀងដែលទទួលបាន នាសម័យ ប្រជុំមុននេះព្រមទាំង កំណត់ជំហានថ្មី សំរាប់ភាគីទាំងពីរក្នុងដំណាក់កាល នាចុងឆ្នាំ ២០១៦ សំដៅជំរុញដំណើរការប្រក្រតីទំនាក់ទំនង។
គុយបានិងអាមេរិកបន្តពិភាក្សាអំពីការប្រក្រតីភាពទំនាក់ទំនងទ្វេភាគី
គុយបានិងអាមេរិកបន្តពិភាក្សាអំពីការប្រក្រតីភាពទំនាក់ទំនងទ្វេភាគី (VNA) (VOVworld) – ​នាថ្ងៃទី ២៨ កញ្ញា ក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះនិងអាមេរិកនឹងរៀបចំកិច្ចប្រជុំលើកទី ៤ នៃ គណៈ កម្មាធិការទ្វេភាគីនាថ្ងៃសុក្រក្នុងសប្តាហ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោន  អាមេរិក ដោយមានខ្លឹមសារស្នូលគឺអះអាងនូវកិច្ចព្រមព្រៀងដែលទទួល បាននាសម័យ ប្រជុំមុននេះព្រមទាំង កំណត់ជំហានថ្មីសំរាប់ភាគីទាំងពីរ ក្នុងដំណាក់កាល នាចុងឆ្នាំ ២០១៦ សំដៅជំរុញដំណើរការប្រក្រតីទំនាក់ ទំនង។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានសារព័ត៌មាន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកបណ្ដាបញ្ហាអាមេរិក ចំណុះក្រសួងការបរទេសគុយបា លោក Gustavo Machin បានឲ្យដឹងថា៖ សម័យប្រជុំលើកនេះនឹងពិភាក្សាអំពី ការរៀបចំដំណើរទស្សនកិច្ចជាន់ខ្ពស់នៃភាគីទាំងពីរ ការដំណើរការពិភា ក្សាមានចរិតលក្ខណៈបច្ចេកទេស ការអនុម័តលើ កិច្ចព្រមព្រៀងសហ ប្រតិបត្តិការថ្មីលើគ្រប់វិស័យនិងការរៀបចំការសន្ទនាអំពី បញ្ហាទ្វេភាគី និងពហុភាគី។ ប្រធាននាយកដ្ឋានទទួលបន្ទុកបណ្ដាបញ្ហាអាមេរិក នៃ ក្រសួងការបរទេសគុយបា លោកស្រី Josefina Vidal បានឲ្យដឹងថា៖ ក្រុម ចរចាររបស់គុយបានឹងសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការលុបចោល បទហ៊ុំព័ទ្ធសេដ្ឋកិច្ចការវិលត្រឡប់មកវិញតំបន់ដែនដី Guantanamo ដែលអាមេរិកទន្ទ្រានកាន់កាប់ខុសច្បាប់ការបញ្ចប់គោលនយោបាយ អាទិភាពចំពោះប្រជាពលរដ្ឋគុយបានិងការលុចចោលគោលនយោបាយ ផ្សេងៗទៀតដែលធ្វើមហន្តរាយទៅ លើគុយបា ផងដែរ៕