គុយបាបើកស្ថានទូតនៅអាមេរិក
20/07/2015 11:26
(VOVworld)-នាថ្ងៃទី២០កក្កដា ទង់ជាតិរបស់គុយបា បានបករវិកនៅខាងក្រៅ ទីស្នាក់ការក្រសួងការបរទេស អាមេរិក រួមជាមួយទង់ជាតិរបស់បណ្តាប្រទេស ដែលអាមេរិកមានទំនាក់ទំនងការទូត។

(VOVworld)-នាថ្ងៃទី២០កក្កដា ទង់ជាតិរបស់គុយបាបានបករវិកនៅខាងក្រៅ ទី ស្នាក់ការក្រសួងការបរទេសអាមេរិក រួមជាមួយទង់ជាតិរបស់បណ្តាប្រទេសដែល អាមេរិកមានទំនាក់ទំនងការទូត។ការដែលទង់ជាតិរបស់កោះការីបេត្រូវបាន បង្ហូតឡើងនេះគឺជាព្រឹត្តិការណ៍គូសសញ្ញានូវភាពតានតឹងរវាងប្រទេសទាំងពីរ ដល់ ពេលបញ្ចប់។ ក្នុងថ្ងៃដដែល ទង់ជាតិរបស់គុយបា ក៏បានបង្ហូតនៅស្ថាន ទូតថ្មី របស់ La Habana ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេសអាមេ រិកលោក John Kerry នឹងមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសគុយបា បន្ទាប់ពីពិធីបើកស្ថានទូតគុយបាជាផ្លូវការនៅវ៉ាស៊ីនតោន។ភាគីទាំងពីរនឹង ពិភាគ្សាលើបញ្ហាមួយចំនួន ក្នុងនោះមានបញ្ហាសុខភាពសកលលោក និងបញ្ហា នៅសេសសល់មួយចំនួនក្នុងដំណើរការប្រក្រតីទំនាក់ទំនងផងដែរ៕
Related





