VOV WorldVOV World
ហាណូយពង្រីកជាងទៀតតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំរបស់ប្រទេសជាតិ
31/07/2013 10:23
ក្នុងរយះពេល៥ឆ្នាំកន្លងទៅ ​ហាណូយ​បានខំប្រឹង​ប្រែងអនុវត្តតាមការផ្តួចផ្តើមគំនិត របស់មជ្ឈឹម និងសេចក្ដីសម្រេចចិត្តរបស់​រដ្ឋសភាប្រកបដោយព្រមៗគ្នា ​ប្រសិទ្ធិភាព
ហាណូយពង្រីកជាងទៀតតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំរបស់ប្រទេសជាតិ
ទីក្រុងហាណូយ (laodong.com.vn) (VOV)_នាព្រឹកថ្ងៃទី៣១ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ វាយតំលៃលទ្ធផលនៃការអនុវត្តសេចក្ដីសម្រេចចិត្ត​​របស់​រដ្ឋសភាវៀតណាម  នីតិ កាលទី ១២ អំពីការ​បើកទូលាយព្រំប្រទល់រដ្ឋបាល ទីក្រុងហាណូយ (ពីថ្ងៃទី ១សី ហាឆ្នាំ ២០០៨ ដល់ថ្ងៃទី ១សីហាឆ្នាំ២០១៣)។           ថ្លែងមតិនៅសន្និសីទលើកនេះ  ប្រធានរដ្ឋសភា វៀតណាម លោក ​Nguyen Sinh Hung បានអះអាងថា÷ ក្នុងរយះ ពេល ៥ឆ្នាំកន្លងទៅ ​ហាណូយ​បានខំប្រឹង​ប្រែងអនុវត្តតាមការផ្តួចផ្តើមគំនិតរបស់ មជ្ឈឹម និងសេចក្ដីសម្រេចចិត្តរបស់​រដ្ឋសភាប្រកបដោយព្រមៗគ្នា ​ប្រសិទ្ធិភាព  អំពីការបើកទូលាយ​ព្រំប្រទល់​រដ្ឋបាលរដ្ឋធានី រំចំណែកសំខាន់ចូលក្នុងសមិទ្ធិ ផលរួមរបស់ប្រទេសជាតិ។ ​ប្រធានរដ្ឋសភា បានក្រើនរំលឹកថា÷ក្នុងរយះពេល ប៉ុន្មាន ឆ្នាំខាងមុខនេះ ទីក្រុងហាណូយ ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងប្រកបដោយ ចីរភាព មានគុណភាព ​ប្រសិទ្ធិភាព កម្លាំងប្រកួតប្រជែងកាន់តែខ្ពស់ ដើរទន្ទឹម នឹងការ​ធានាសុខុ​មា​ល​ភាព​សង្គមនៅក្នុងតំបន់។ រដ្ឋធានីហាណូយត្រូវខំប្រឹង ប្រែង ជាងទៀត តួនាទីជា​មជ្ឈ​​ ​ ម​ណ្ឌលសេដ្ឋកិច្ចធំ កម្លាំងចលកររបស់តំបន់ Bac Bo និយាយដោយលែក ​និងទូទាំងប្រទេសនិយាយរួម៕