VOV WorldVOV World
Hamas បដិសេធការផ្តើមគំនិតរបស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល
15/07/2014 10:59
(VOVworld) – នាថ្ងៃទី ១៤ កក្កដា ចលនាឥស្លាមប្រដាប់ អាវុធ Hamas នៅតំបន់ Gaza​បានបដិសេធការផ្តើមគំនិត របស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល។
Hamas បដិសេធការផ្តើមគំនិតរបស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល
Hamas បដិសេធការផ្តើមគំនិតរបស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ កក្កដា ចលនាឥស្លាមប្រដាប់អាវុធ Hamas នៅតំបន់ Gaza​បានបដិសេធការផ្តើមគំនិតរបស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយ អ៊ីស្រាអែល។ តាមអ្នកនាំពាក្យរបស់ Hamas កំលាំងនេះមិនទទួលស្គាល់បទឈប់ បាញ់ដែលគ្មានកិច្ចព្រមព្រៀងជាផ្លូវការណាមួយសំដៅបញ្ចប់ភាពអមិត្តរវាងភាគី នានា។ ចលនា Hamas បានឲ្យដឹងថា៖ គេមិនទទួលបានសំណើរជាផ្លូវការណាមួយ របស់ អ៊ីស្រាអែល ទោះបីជា អ៊ីស្រាអែលបញ្ឈប់ដោយឯកកោភាគីបណ្ដាសកម្មាភាព អមិត្តគឺគ្មានអត្ថន័យឡើយក្រោយពីការខួចខាត់ដែល Tel Aviv បានបណ្ដាលឡើង នៅតំបន់ Gaza។ នាព្រឹកថ្ងៃទី ១៥ កក្កដា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបាន ដំណើការកិច្ចប្រជុំដើម្បីស្រាវជ្រាវការផ្តើមគំនិតឈប់បាញ់របស់អេហ្ស៊ីប។ នាថ្ងៃទី ១៤ កក្កដា មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា៖ រដ្ឋអំណាចប៉ាឡេស្ទីន ​ (PA) កំពុង ជំរុញការផ្តើមគំនិតអំពីការរៀបចំសន្និសីទសន្តិភាពអន្តរជាតិរវាង អ៊ីស្រាអែលនិង ប៉ាឡេស្ទីនរួមជាមួយបទឈប់បាញ់នៅតំបន់ Gaza៕