ហ្ស៊កដានីអំពាវនាវឲ្យអន្តរជាតិជួយឧបត្ថម្ភទប់ទល់នឹងរលកជនភៀសខ្លួន
03/02/2016 11:21
(VOVworld) - ព្រះមហាក្សត្រហ្ស៊កដានី Abdullah នាថ្ងៃ ទី២ កុម្ភៈ បានប្រកាសថា ប្រទេសនេះត្រូវការជំនួយ ឧបត្ថម្ភដ៏យូរអង្វែងពីសហគមន៍អន្តរជាតិដើម្បីទប់ទ ល់ទៅនឹងរលកជនភៀសខ្លួនដ៏ធំសម្បើមមកពីស៊ីរី។

(VOVworld) - ព្រះមហាក្សត្រហ្ស៊កដានី Abdullah នាថ្ងៃទី២ កុម្ភៈ បានប្រកាសថា ប្រទេសនេះត្រូវការជំនួយឧបត្ថម្ភដ៏យូរអង្វែងពីសហគមន៍អន្តរជាតិដើម្បីទប់ទល់ ទៅនឹងរលកជនភៀសខ្លួនដ៏ធំសម្បើមមកពីស៊ីរី។ឆ្លើយសម្ភាសន៍របស់ស្ថានីយ៍ BBC (អង់គ្លេស) ព្រះមហាក្សត្រ Abdullah បានឲ្យដឹងថា វិបត្តិជនភៀសខ្លួនបាន បណ្ដាលឲ្យសេវាកម្មសង្គមរបស់ហ្ស៊កដានីលើសចំណុះ ព្រមទាំងគំរាមកំហែង ទៅលើស្ថិរភាពនៅក្នុងតំបន់ផងដែរ។គិតរហូតដល់ពេលនេះ ហ្ស៊កដានីបាន ទទួលជនភៀសខ្លួន ជាង៦សែននាក់មកពីស៊ីរី។នាសប្ដាហ៍កន្លងទៅមន្រ្តីមួយ ចំនួនបានឲ្យដឹងថា សហភាពអឺរ៉ុបសន្យាផ្ដល់ទឹកប្រាក់ចំនួន២ពាន់២រយលាន ដុល្លាអាមេរិក សំដៅជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរីនៅហ្ស៊កដានី លីបាំងនិងអ៊ីរ៉ាក់៕
Related





