ហ្វាំងឡង់និងវៀតណាមបង្កើនការយល់ដឹងនិងកសាងទំនាក់ទំនងដៃគូ
04/12/2013 10:43
(VOV)_នាថ្ងៃទី៣ ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម-ហ្វាំងឡង់ បានរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងហ្វាំងឡង់ (
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាម Kimmo Lahdevirta (internet) (VOV)_នាថ្ងៃទី៣ ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាព វៀតណាម សមាគមមិត្តភាពវៀតណាម-ហ្វាំងឡង់ បានរៀបចំពិធីជំនួបប្រាស្រ័យមិត្ត ភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាមនិងហ្វាំងឡង់ (ថ្ងៃទី២៥ មករា) និងអបអរសាទរលើកទី៩៦នៃទិវា បុណ្យជាតិ សាធារណះរដ្ឋហ្វាំងឡង់ (ថ្ងៃទី ៦ធ្នូ) ថ្ឡែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាម Kimmo Lahdevirta បានសម្ដែងនូវក្តីសប្បាយរីករាយ ពេលដែលឃើញទំនាក់ទំនងរវាងប្រទេសទាំង ពីរហ្វាំងឡង់និងវៀតណាមទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន ក្នុងបណ្ដាវិស័យ៖រុក្ខកម្ម ទឹកស្អាត និងអនាម័យ …។ល។ ឯកអគ្គរដ្ឋទូត Kimmo Lahdevirta បានអោយ ដឹងថា៖ក្នុងរយះពេលខាងមុខនេះ ហ្វាំងឡង់នឹងខំប្រឹងប្រែងជាងទៀតដើម្បី ជំរុញកិច្ច សហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដែលក្នុងនោះយកចិត្ត ទុកដាក់ ដល់ ការរៀបចំបណ្ដាព្រឹត្តិការណ៍ ដើម្បីតភ្ជាប់ពាណិជ្ជកម្មនៅបណ្ដាខេត្ត ទីក្រុងរបស់ វៀតណាម៕
Related






