VOV WorldVOV World
IAEA អនុម័តលើសេចក្តីសម្រេចចិត្តបញ្ចប់ស៊ើបអង្គេតអាវុធនុយក្លេអ៊ែរចំពោះអ៊ីរ៉ង់
16/12/2015 08:11
(VOVworld) – សេចក្តីសម្រេចចិត្តបញ្ចប់ការធ្វើស៊ើប អង្គេតយោធាក្នុងកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែល អូសបន្លាយក្នុងរយៈពេលមួយទសវត្សន៍កន្លងមកត្រូវ បានទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) អនុម័ត នាថ្ងៃទី ១៥ ធ្នូ ក្រោយពីទទួល បានរបាយការណ៍ បញ្ជាក់ថាមិនរកឃើញភស្តុតាងស្តីពីការដែលអ៊ីរ៉ង់ អភិវឌ្ឍន៍អាវុធ​នុយក្លេអ៊ែរក្រោយឆ្នាំ ២០០៩ នោះ ឡើយ។
IAEA អនុម័តលើសេចក្តីសម្រេចចិត្តបញ្ចប់ស៊ើបអង្គេតអាវុធនុយក្លេអ៊ែរចំពោះអ៊ីរ៉ង់
IAEA អនុម័តលើសេចក្តីសម្រេចចិត្តបញ្ចប់ស៊ើបអង្គេតអាវុធនុយក្លេអ៊ែរចំពោះអ៊ីរ៉ង់ (Image: VNA) (VOVworld) – សេចក្តីសម្រេចចិត្តបញ្ចប់ការធ្វើស៊ើបអង្គេតយោធាក្នុងកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអូសបន្លាយក្នុងរយៈពេលមួយទសវត្សន៍កន្លងមក ត្រូវបានទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) អនុម័ត នាថ្ងៃទី ១៥ ធ្នូ ក្រោយពី ទទួល បានរបាយការណ៍បញ្ជាក់ថាមិនរកឃើញភស្តុតាងស្តីពីការដែលអ៊ីរ៉ង់ អភិវឌ្ឍន៍អាវុធ​នុយក្លេអ៊ែរក្រោយឆ្នាំ ២០០៩ នោះឡើយ។ កាយវិការនេះត្រូវ បានចាត់ទុកនឹងបើកចេញផ្លូវសំរាប់ការអនុវត្តកិច្ចព្រមពៀងនុយក្លេអ៊ែរ ប្រវត្តិសាស្ត្រដែលទទួលបាននាខែកក្កដាកន្លងទៅរវាងអ៊ីរ៉ង់និងក្រុម P5+1  (រួមមាន អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់)។ នាថ្ងៃដដែល  រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានស្វាគមន៍ការ អនុម័តលើសេចក្តីសម្រេចចិត្តពោលខាងលើរបស់ IAEA ហើយឲ្យដឹងថា៖ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចអនុវត្តកិច្ចព្រមព្រៀងជាមួយក្រុម P5+1៕ 

More