VOV WorldVOV World
ILO ជួយឧត្ថម្ភអាស៊ានក្នុងសមាហរណកម្ម
07/11/2013 12:05
(VOVworld) – អង្គការពលករអន្តរជាតិ (ILO) ជួយឧត្ថម្ភ អាស៊ានក្នុងសមាហរណ កម្ម។
ILO ជួយឧត្ថម្ភអាស៊ានក្នុងសមាហរណកម្ម
អង្គការពលករអន្តរជាតិ (ILO) ជួយឧត្ថម្ភអាស៊ានក្នុងសមាហរណកម្ម។ (Image: ilo.org) (VOVworld) – អង្គការពលករអន្តរជាតិ (ILO) ជួយឧត្ថម្ភអាស៊ានក្នុងសមាហរណ កម្ម។ នេះគឺជាការអះអាងរបស់នាយក ILO ប្រចាំនៅអាស៊ី-ប៉ាស៊ីហ្វិក លោក Yoshiteru Uramoto ក្នុងសន្និសីទជាន់ខ្ពស់របស់ ILO ដែលត្រូវបានរៀបចំឡើង ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៧ និងទី ៨ វិច្ឆិកា នៅកោះ Bali ឥណ្ឌូនេស៊ី។ តាមនោះ ILO នឹងជួយឧបត្ថម្ភសមាសភាព សេដ្ឋកិច្ចក្នុងអាស៊ាន តាមរយៈការ ផ្តល់ព័ត៌មានការវិភាគនិងការពិគ្រោះយោបល់គោល នយោបាយ ដើម្បីបើកចេញ ឱកាសក្នុងពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នឹងត្រូវបានបង្កើត នា ឆ្នាំ ២០១៥។ បណ្ដាតំណាងចូលរួមសន្និសីទបានពិភាក្សាអំពី បញ្ហាទាក់ទិនដល់ ទីផ្សារពលករក្នុងដំណើរការសមហរណកម្មរបស់អាស៊ាន បណ្ដា និន្នាការថ្មីទើប នឹងលេចចេញក្នុងទីផ្សារពលកររបស់អាស៊ាន ការកែទម្រង់ទីផ្សារពលករ ជាដើម។ គោលដៅនៃសន្និសីទគឺសំដៅនាំចេញវិធានការដែលជួយឧត្ថម្ភបណ្ដា អ្នកប្រើ ប្រាស់ពលករក្នុងអាស៊ានដោះស្រាយរាល់ការសាកល្បងក្នុងដំណើការ សមាហរណកម្ម ក្នុងតំបន់នាឆ្នាំ ២០១៥។ បណ្ដាខ្លឹមសារស្នូលនិងសន្និដ្ឋាននៃសន្និសីទនេះនឹងត្រូវបាន បូកសរុបជាការលើសំណើរគោលនយោបាយជាតិសំរាប់ប្រទេសជាសមាជិកអាស៊ាន នានា៕

More