VOV WorldVOV World
IMF: ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើងវិញក្នុងឆ្នាំកន្លងមក
14/08/2013 07:16
(VOVworld) – IMFឲ្យដឹងថា៖ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើង វិញក្នុងឆ្នាំកន្លងមក ។
IMF: ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើងវិញក្នុងឆ្នាំកន្លងមក
ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើងវិញក្នុងឆ្នាំកន្លងមក (Image: Vietnamplus) (VOVworld) – របាយការណ៍នៃមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ដែលត្រូវបាននាំ ចេញនាពេលថ្មីនេះ បានឲ្យដឹងថា៖ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានស្តារ​ឡើង វិញក្នុងឆ្នាំកន្លងមក ទោះបីជា កំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន នាពេលខាងមុខ។ តាម IMF វិស័យនាំចេញរបស់វៀតណាមបានមានសញ្ញាសកម្ម ជាពិសេសគឺបណ្ដាអង្គភាពអាជីវកម្មមានទុនវិនិយោគពីបរទេស។ ប៉ុន្តែ បណ្ដា អង្គភាពអាជីវកម្មនៅក្នុងប្រទេសមិនទាន់ស្តារឡើងវិញទាំងស្រុងនៅឡើយ។ នាថ្ងៃដ៏ ដែល កាសែតអាមេរិក Wall Street  ក៏បានចុះផ្សាយអត្ថបទសរសេដែល បានឲ្យដឹងថា៖ វៀតណាមបានជំនះពុះពារលើបញ្ហាសេដ្ឋកិច្ចមួយចំនួន នាពេល ថ្មីនេះ ក្នុងកាលៈទេសៈ ដែលបណ្ដាទីផ្សារទើបនឹងលេចចេញកំពុងជួបការលំបាក់ ជាច្រើនដោយសារកំណើនសេដ្ឋកិច្ចរបស់ចិនបានថយចុះ។ ក៏តាមកាសែតនេះ ឲ្យដឹងទៀតថា៖ GDP របស់វៀតណាមទទួលបាន ៥% ក្នុងត្រីមានទី ២​ ឆ្នាំ ២០១៣ កើនឡើង ០.២% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១២។ បណ្ដាអ្នកជំនាញ ការបានព្យាករណ៍ថា៖ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៥.៥% ក្នុងឆ្នាំ ២០១៣ បើប្រៀបនឹងគំរិត ៥.០៣% ក្នុងឆ្នាំ ២០១២៕