IMF មិនឲ្យក្រិកពន្យាពេលទូទាត់បំណុល
17/04/2015 09:27
Vovworld-ក្រិកកំពុងបន្តរងសម្ភាធថ្មីបំផុតពីម្ចាស់បំណុល អន្តរជាតិ។ តាមកាសែត Focus របស់អាល្លឺម៉ង់ថា

Vovworld-ក្រិកកំពុងបន្តរងសម្ភាធថ្មីបំផុតពីម្ចាស់បំណុលអន្តរជាតិ។ តាម កាសែត Focus របស់អាល្លឺម៉ង់ថាថ្លែងមតិនៅកិច្ចប្រជុំត្រៀមបំរងសំរាប់សន្និសីទ និទាឃៈរដូវនៃមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នា ថ្ងៃទី១៦មេសាអគ្គនាយិការ IMF លោកស្រី Christina Lagarde បានឲ្យដឹងថា មិន យល់ព្រមឲ្យក្រិកពន្យាពេលការទូទាត់ខ្ទង់បំណូលប្រមាណ២,៥ពាន់លានអឺរូនា ខែឧសភាខាងមុខ។ ដំណាងគណៈកម្មាធិការទ្វីបអឺរ៉ុប(EC) ក៏បានប្រកាសមិនពេញ ចិត្តចំពោះវឌ្ឍន៍ភាពយឺតយាវពីភាគីក្រិក។ រីឯរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិកលោក Gianis Varoufakis បានចាត់ទុកថា ការទាមទារប់ម្ចាស់បំណូលគឺតឹងរឹងពេកនិងក្រិក នឹងប្រុងប្រយ័ត្នដើម្បីមិនជួបនឹងការខុសឆ្គងដែលធ្លាប់ជួបនាអតីតកាល។ តាមគំរោងវិបត្តិបំណូលក្រិកនឹងជាប្រធានបទក្រូបដណ្ដប់ទៅលើសន្និសីទនិទាឃៈ រដូវរបស់ IMF និង WB ដែលនឹងប្រព្រឹត្តទីនាថ្ងៃទី១៧មេសា៕
Related





