VOV WorldVOV World
IMF វាយតំលៃយ៉ាងសកម្មចំពោះល្បឿនកំណើនសេដ្ឋកិច្ចសកល
15/03/2017 11:45
(VOVworld) - មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នាថ្ងៃ ទី១៤ មិនា វាយតំលៃថា ល្បឿនកំណើនសេដ្ឋកិច្ច សកលបានបង្ហាញឲ្យឃើញសញ្ញាសកម្មជាច្រើនជាង មុន ប៉ុន្តែក៏ព្រមានថា គោលនយោបាយនិងល័ក្ខខណ្ឌ ហិរញ្ញវត្ថុសកល កាន់តែត្រូវបានរឹតបន្តឹងពីមួយថ្ងៃទៅមួយថ្ងៃនោះ អាចគំរាមកំហែងទៅលើល្បឿន កំណើននេះផងដែរ។
IMF វាយតំលៃយ៉ាងសកម្មចំពោះល្បឿនកំណើនសេដ្ឋកិច្ចសកល
(VOVworld) - មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី១៤ មិនា វាយតំលៃថា ល្បឿនកំណើនសេដ្ឋកិច្ចសកលបានបង្ហាញឲ្យឃើញសញ្ញាសកម្មជាច្រើនជាងមុន ប៉ុន្តែក៏ព្រមានថា គោលនយោបាយនិងល័ក្ខខណ្ឌហិរញ្ញវត្ថុសកលកាន់តែត្រូវបាន រឹតបន្តឹងពីមួយថ្ងៃទៅមួយថ្ងៃនោះ អាចគំរាមកំហែងទៅលើល្បឿនកំណើននេះផង ដែរ។IMF ព្យាករណ៍ថា កំណើននៃបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដូចជាអាមេរិក ជប៉ុននិងប្រទេសអឺរ៉ុបនានាត្រូវបានកែលំអគួរឲ្យកត់សម្គាល់ ប៉ុន្តែក្រុមប្រទេសនេះ នឹងបន្តទទួលរងការជះឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុសកល ។ក្នុងពេលនោះ​បណ្ដាខឿន សេដ្ឋកិច្ចកំពុងរីកចម្រើន ត្រូវបានវាយតំលៃថា ជា កម្លាំងចលករស្នូលដោយជួយ ជំរុញនិងពង្រឹងកំណើនសេដ្ឋកិច្ចសកល នៅពេល បន្តរួមចំណែក៣/៤នៃកំណើន ផលិតផលសរុបក្នុងស្រុក (GDP) ទូទាំងពិភពលោក ក្នុងឆ្នាំ២០១៧៕