VOV WorldVOV World
ឥណ្ឌានិងប៉ាគីស្ថានពិភាគ្សាវិធានការបន្ធូភាពតានតឹងនៅ Kashmir។
30/09/2013 09:58
Vovworld-នាយករដ្ឋមន្ត្រីឥណ្ដា Manmohan Singh និងសមភាគីប៉ាគីស្ថាន​ Nawaz Sharif បានជួបសន្ទនាសំដៅស្វែងរក​ដំណោះស្រាយសន្តិភាពសំរាប់ជំលោះនៅ Kashmir។
ឥណ្ឌានិងប៉ាគីស្ថានពិភាគ្សាវិធានការបន្ធូភាពតានតឹងនៅ Kashmir។
ឥណ្ឌានិងប៉ាគីស្ថានពិភាគ្សាវិធានការបន្ធូភាពតានតឹងនៅ Kashmir។ (VOV)         Vovworld-នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៦៨​នៅ ​ទីក្រុង New York អាមេរិក នាថ្ងៃទី២៩កញ្ញា នាយករដ្ឋមន្ត្រីឥណ្ដា Manmohan Singh និងសមភាគីប៉ាគីស្ថាន​ Nawaz Sharif បានជួបសន្ទនាសំដៅស្វែងរក​ដំណោះស្រាយ សន្តិភាពសំរាប់ជំលោះនៅ Kashmir។ ថ្នាក់ដឹកនាំទាំងពីររូបបាន​សន្យាស្វែងរក ដំណោះស្រាយបន្ធូស្រាលស្ថានភាពតានតឹងនាបច្ចុប្បន្ន ទន្ទឹមនឹង​នោះសំរេចចិត្ត ប្រគល់ភារកិច្ចសំរាប់មន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសទាំងពីររក​ឃើញវិធានការ សក្តិសិទ្ធិដើម្បីស្ដារបទឈប់បាញ់នៅដំបន់ Kashmir។ នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានទទួលសេចក្តីអញ្ជើញទៅបំពេញទស្សនកិច្ចជា​ផ្លូវការនៅប្រទេសនីមួយៗ ប៉ុន្តែមិនទាន់កំណត់រយៈពេលជាក់ស្ដែងឡើយ៕