VOV WorldVOV World
ឥណ្ឌានិងអាហ្វ្រីកខាងត្បូងជំរុញពាណិជ្ជកម្មទ្វេភាគី
04/05/2012 12:01
ឥណ្ឌានិងអាហ្វ្រីកខាងត្បូងដាក់ចេញគោលដៅ ទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី បាន ១៥ ពាន់លានដុល្លាអាមេរិក មុនឆ្នាំ ២០១៤។
ឥណ្ឌានិងអាហ្វ្រីកខាងត្បូងជំរុញពាណិជ្ជកម្មទ្វេភាគី
ឥណ្ឌានិងអាហ្វ្រីកខាងត្បូងដាក់ចេញគោលដៅទទួលបានតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគី បាន ១៥ ពាន់លានដុល្លាអាមេរិក មុនឆ្នាំ ២០១៤។ គោលដៅនេះ ត្រូវបាន ប្រធានាធិបតីឥណ្ឌា លោកស្រី Pratibha Patil ដែលកំពុងមានដំណើរទស្សនកិច្ចនៅ អាហ្វ្រីកខាងត្បូង និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទេះ លោក Jacob Zuma បានប្រកាស នៅវេទិការពាណិជ្ជកម្ម អាហ្វ្រីកខាងត្បូង-ឥណ្ឌា ដែលបានរៀបចំនៅរដ្ឋធានី Pretoria របស់អាហ្វ្រីកខាងត្បូង។ ថ្លែមតិនៅវេទិការ ប្រធានាធិបតី Jacob Zuma បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅឥណ្ឌាររបស់ប្រធានាធិបតី Jacob Zuma ក្នុងឆ្នាំ ២០១០ ភាគីទាំង ២ បានឯកភាពបង្កើន ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងដាក់ចេញ គោលដៅលើកតំលៃប្រាក់ពាណិជ្ជកម្ម រវាងប្រទេសទាំង ២ ឡើង ១៥ ពាន់លានដុល្លា អាមេរិក នាឆ្នាំ ២០១៤។ ក្នុងដំណើរទស្សនកិច្ចនៅអាហ្វ្រីកខាងត្បូងលើកនេះ របស់ ប្រធានាធិបតីឥណ្ឌា បណ្ដាថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានចាត់ទុកថា៖ អាហ្វ្រីក ខាងត្បូងនឹងឥណ្ឌា នឹងសំរេច គោលដៅពោលខាងលើ មុនឆ្នាំ ២០១៤៕ Image: Internet