VOV WorldVOV World
ឥណ្ឌានឹងមិនចូលរួមសន្និសីទជាន់ខ្ពស់អាស៊ីខាងត្បូងនៅប៉ាគីស្ថាន
28/09/2016 09:15
(VOVworld) - ក្រសួងការបរទេសឥណ្ឌានាថ្ងៃទី២៧ កញ្ញា ប្រកាសថា រដ្ឋាភិបាលប្រទេសនេះមិនអាចចូល រួមសន្និសីទជាន់ខ្ពស់របស់សមាគមន៍សហប្រតិបតិ្ត ការតំបន់អាស៊ីខាងត្បូង (SAARC) ដែលគ្រោងនឹង បានរៀបចំឡើងនៅរដ្ឋធានី Islamabad របស់ប៉ាគីស្ថាននាខែវិច្ចិកាខាងមុខឡើយ។
ឥណ្ឌានឹងមិនចូលរួមសន្និសីទជាន់ខ្ពស់អាស៊ីខាងត្បូងនៅប៉ាគីស្ថាន
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖Bloomberg) (VOVworld) - ក្រសួងការបរទេសឥណ្ឌានាថ្ងៃទី២៧ កញ្ញា ប្រកាសថា រដ្ឋា ភិបាលប្រទេសនេះមិនអាចចូលរួមសន្និសីទជាន់ខ្ពស់របស់សមាគមន៍សហប្រតិបតិ្ត ការតំបន់អាស៊ីខាងត្បូង (SAARC) ដែលគ្រោងនឹងបានរៀបចំឡើងនៅរដ្ឋធានី Islamabad របស់ប៉ាគីស្ថាននាខែវិច្ចិកាខាងមុខឡើយ។សេចក្ដីសំរេចនេះត្រូវបាននាំ ចេញក្រោយពីកើនមានឡើងការវាយប្រហារបង្ហូរឈាមនៅតំបន់ Uri និង Kashmir របស់ឥណ្ឌាដែលបណ្ដាលឲ្យទាហានចំនួន១៨នាក់ស្លាប់។ក្រសួងការបរទេស ឥណ្ឌាបានសង្កត់ធ្ងន់ថា ស្ថានការណ៍ដែលករណីវាយប្រហារភេរវកម្ម តាមព្រំដែន កើនឡើងនៅក្នុងតំបន់ ហើយការដែលប្រទេសមួយធ្វើអន្តរាគមន៍ កាន់តែច្រើន ទៅក្នុងការងារផ្ទៃក្នុងរបស់ប្រទេសសមាជិកនានារបស់ SAARC នោះបានបង្កើត ឡើងបរិយាកាសអវិជ្ជមានដើម្បីរៀបចំប្រកបដោយជោគជ័យនូវសន្និ សីទនៅ ក្រុង Islamabad៕