VOV WorldVOV World
ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ASEAN
15/11/2012 08:42
ឥណ្ឌាចាត់ទុកទំនាក់ទំនងដៃគូជាមួយ ASEANដូចជា កំលាំងចលករដើម្បីបង្កើន​កំណើនសេដ្ឋកិច្ចភាព សម្បូរុងរឿង សន្តិភាពនិងស្ថិតរភាពនៅក្នុងដំបន់។
ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ASEAN
                      VOV-ថ្លែងមតិជាមួយមជ្ឈដា្ឋនអ្នកសារព័ត៏មាននៅរដ្ឋធានី New Delhi នារសៀលថ្ងៃទី១៤វិច្ឆិកា រដ្ឋលេខាធិកាក្រសួងការបរទេសឥណ្ឌាល លោក Janjay Singh បានអោយដឹងថា៖ឥណ្ឌាចាត់ទុកទំនាក់ទំនង ដៃគូជាមួយ ASEANដូចជាកំលាំងចលករដើម្បីបង្កើន​កំណើនសេដ្ឋកិច្ច ភាពសម្បូរុងរឿង សន្តិភាពនិងស្ថិតរភាពនៅក្នុងដំបន់។តាមលោក Janjay Singhថា៖តំលៃប្រាក់ពាណិជ្ជ កម្ម ASEAN​ឥណ្ឌាក្នុងឆ្នាំ២០១១- ២០១២ទទួលបានប្រមាណ​៨០ពាន់លានដុល្លារអាមេរិក ហួសពី​គោល ដៅ៧០ ពាន់លានដុល្លារអាមេរិកដែលបានដាក់ចេញសំរាប់ឆ្នាំ២០១២។ ឥណ្ឌា និង​ASEANបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ( FTA)ស្តីពីទំនិញនាឆ្នាំ២០០៩និងដាក់ឲ្យដំណើរការនាខែសីហា២០១១ ។នាបច្ចុប្បន្ននេះភាគីទាំង២កំពុងដំណើរការចរចារស្តីពីFTAលើវិស័យ សេវាកម្មនិងការវិនិយោគ។លើវិស័យនយោបាយ សន្តិសុខ ឥណ្ឌា គាំទ្រការផ្តើមគំនិតចងសម្ព័ន្ឋ ASEAN​៕

More