VOV WorldVOV World
ឥណ្ឌាអនុម័តលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងជៀសវាងការហូតពន្ធពីរលើកចំពោះវៀតណាម
08/10/2015 08:29
(VOVworld) - ពិធីសារនេះបានដាក់ចេញរាល់បទដ្ឋាន ត្រូវបានអន្តរជាតិទទួលស្គល់ដែលទាក់ទិនដល់ការ ផ្លាស់ ប្ដូរប្រកបដោយប្រសិទ្ធិភាពនូវព៏ត៌មានស្ដីពី បញ្ហាពន្ធ ក្នុងនោះមានព័ត៌មានធនាគារ ផង។
ឥណ្ឌាអនុម័តលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងជៀសវាងការហូតពន្ធពីរលើកចំពោះវៀតណាម
អង្គភាពអាជីវកម្មវៀតណាមនិងឥណ្ដាផ្លាស់ប្ដូរបទពិសោធន៍សហប្រតិបតិ្តការ (រូបថត៖TTXVN) (VOVworld) - ឥណ្ឌានាថ្ងៃទី៧ តុលា បានអនុម័តលើពិធីសារធ្វើវិសោធនកម្មនូវកិច្ច ព្រមព្រៀងជៀសវាងការហូតពន្ធពីរលើកចំពោះវៀតណាម។ពិធីសារនេះបានដាក់ ចេញរាល់បទដ្ឋានត្រូវបានអន្តរជាតិទទួលស្គល់ដែលទាក់ទិនដល់ការផ្លាស់ប្ដូរប្រ កបដោយប្រសិទ្ធិភាពនូវព៏ត៌មានស្ដីពីបញ្ហាពន្ធ ក្នុងនោះមានព័ត៌មានធនាគារផង។ ពិធីសារក៏បានកំណត់ថា ព័ត៌មានពីភាគីវៀតណាមទាក់ទិនដល់ប្រជាពលរដ្ឋឥណ្ឌា អាចត្រូវបានចែករំលែកជាមួយស្ថាប័ននីតិប្រតិបតិ្តនានាអនុញ្ញាត្តិដោយសមត្ថកិច្ច របស់វៀតណាមនិងឥណ្ដា។កិច្ចព្រមព្រៀងជៀសវាងការហូតពន្ធពីរ លើក​(DTAA) នាបច្ចុប្បន្នរវាងឥណ្ដាត្រូវបានចុះហត្ថលេខានាឆ្នាំ១៩៩៤។ភាគី ទាំងពីរបានឯក ភាពកែសម្រួលមាត្រាស្ដីអំពីការផ្លាស់ប្ដូរព័ត៌មានដើម្បីឆ្លើយតប នឹងបទដ្ឋានអន្តរ ជាតិ បំពេញបន្ថែមមាត្រាថ្មីមួយស្ដីអំពីការជួយឧបត្ថម្ភយកពន្ធ លើយសំរេចចេញ ពិធីសារធ្វើវិសោធនកម្មដើម្បីគោលដៅនេះ៕

More