VOV WorldVOV World
ឥណ្ឌូនេស៊ីខំប្រឹងប្រែងឆ្នាំ២០១៩ក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
24/02/2015 10:04
Vovworld-តាមផែនការអភិវឌ្ឍន៍រយៈពេលមធ្យមជាតិ ២០១៥-២០១៩​ឥណ្ឌូនេស៊ីកំពុងប្រមូលផ្ដុំរៀបចំផែនការ
ឥណ្ឌូនេស៊ីខំប្រឹងប្រែងឆ្នាំ២០១៩ក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
ឥណ្ឌូនេស៊ីខំប្រឹងប្រែងឆ្នាំ២០១៩ក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា (commercialasia.com)         Vovworld-តាមផែនការអភិវឌ្ឍន៍រយៈពេលមធ្យមជាតិ២០១៥-២០១៩​ឥណ្ឌូនេស៊ី កំពុងប្រមូលផ្ដុំរៀបចំផែនការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មដោយមានគោលដៅក្នុងរយៈ ពេល៥ឆ្នាំខាងមុខនៃប្រទេសនេះក្លាយទៅជាប្រទេសមាន​ខឿនឧស្សាហកម្មអភិវឌ្ឍន៍ ខ្លាំងក្លានិងមានលទ្ធភាពប្រកួតប្រជែងខ្ពស់។ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្មលោក Saleh Husin បានឲ្យដឹងថា ឥណ្ឌូនេស៊ីជំរុញ​ឧស្សាហកម្មដោយទ្រង់ទ្រាយធំតាមរយៈអង្គភាព អាជីវកម្មចំនួន៩ពាន់និងអង្គភាពរបស់អង្គភាពអាជីវកម្មឧស្សាហកម្មតូចចំនួន២ម៉ឺន។ ដើម្បីទទួលបាន​គោលដៅ២០១៥-២០១៩ ទន្ទឹមនឹងនោះក្ដាប់ជាប់សំណូមពរនៃការ បង្កើត​សហគមន៍​សេដ្ឋកិច្ចអាស៊ាន (AEC) នាពេលខាងមុខ រដ្ឋាភិបាលឥណ្ឌូនេស៊ី​បាន ​ប្រមូលផ្ដុំបញ្ជាណែនាំកម្មវិធីនិងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម លើក​កំពស់ សមត្ថិភាពនៃប្រភពធនធានមនុស្ស បង្កលក្ខណៈសំរាប់ការបង្កើត​មជ្ឈមណ្ឌលអភិវឌ្ឍន៍ បច្ចេកវិទ្យាឧស្សាហកម្មជាដើម៕