VOV WorldVOV World
ឥណ្ឌូណេស៊ីជំរុញបណ្ដាប្រទេសក្នុងតំបន់អនុវត្តកិច្ចសន្យានៃអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី
02/04/2015 08:31
(VOVworld) – នាថ្ងៃទី ១ មេសា ក្រសួងការបរទេស ឥណ្ឌូណេស៊ីបានឲ្យដឹងថា៖ ប្រទេសនេះនិងអង្គការ ហាមឃាត់អាវុធគីមី (OPCW) បានរៀបចំកម្មវិធីបណ្តុះ​ បណ្ដាលតភ្ជាប់ទ្វីបអាស៊ីជាមួយមាត្រា X នៃអនុសញ្ញា ស្តីពីអាវុធគីមី (CWC) នៅកោះ បាលី ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ មិនា។
ឥណ្ឌូណេស៊ីជំរុញបណ្ដាប្រទេសក្នុងតំបន់អនុវត្តកិច្ចសន្យានៃអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី
ឥណ្ឌូណេស៊ីជំរុញបណ្ដាប្រទេសក្នុងតំបន់អនុវត្តកិច្ចសន្យានៃអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី (Image: baotintuc.vn) (VOVworld) – នាថ្ងៃទី ១ មេសា ក្រសួងការបរទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា៖ ប្រទេសនេះនិងអង្គការហាមឃាត់អាវុធគីមី (OPCW) បានរៀបចំកម្មវិធីបណ្តុះ​បណ្ដាលតភ្ជាប់ទ្វីបអាស៊ីជាមួយមាត្រា X នៃអនុសញ្ញាស្តីពីអាវុធគីមី (CWC) នៅកោះ បាលី ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ មិនា។ នាយកទទួលបន្ទុកឧស្សាហកម្ម ជាតិ គីមីជាមូលដ្ឋានចំណុះក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Muhammad Khayam បានឲ្យដឹងថា៖ ការបណ្តុះបណ្ដាលនេះគឺសំដៅលើកកំពស់សមត្ថភាព នៃប្រទេសនានាក្នុងតំបន់ក្នុងការទប់ទល់ជាបន្ទាន់ជាមួយការវាយប្រហារដោយ ជាតិគីមីនិងគ្រោះអាសន្នដោយជាតិគីមីពុលឲ្យសមស្របនឹងមាត្រា X របស់ CWC។ នេះក៏ជាឱកាសល្អដើម្បី បង្កើនប្រសិទ្ធភាពក្នុងការសហការរវាងប្រទេសអាស៊ី ជាពិសេស ក្នុងការជួយឧបត្ថម្ភ និងការពារជនរងគ្រោះដោយជាតិគីមី ឬ ក្នុងការវាយប្រហារភេវរកម្មដោយជាតិគីមី៕