ឥណ្ឌូណេស៊ីស្នើឲ្យបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានដំណើរការកិច្ចប្រជុំពិសេសអំពីបញ្ហាសមុទ្រខាងកើត
06/06/2014 07:02
(VOVworld) – នាថ្ងៃទី ៥ មិថុនា ឥណ្ឌូណេស៊ីបានស្នើឲ្យ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដំណើរការកិច្ចប្រជុំមុនពេលសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែសីហាខាងមុខដើម្បីវាយតំលៃអំពី ភាពតានតឹងដែលកំពុងឡើងជណ្តើរលើសមុទ្រខាងកើត។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Marty Natalegawa (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៥ មិថុនា ឥណ្ឌូណេស៊ីបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសនៃ បណ្ដាប្រទេសជាសមាជិកអាស៊ានដំណើរការកិច្ចប្រជុំមុនពេលសន្និសីទរដ្ឋមន្ត្រី ការបរទេសអាស៊ាន (AMM) ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែសីហាខាងមុខដើម្បី វាយតំលៃអំពីភាពតានតឹងដែលកំពុងឡើងជណ្តើរលើសមុទ្រខាងកើត។ អ្នកការ ទូតមួយនាក់របស់ ហ្វីលីពីនបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Marty Natalegawa បាននាំចេញសំណើរពោលខាងលើក្នុងកាលៈទេសៈចិនកាន់តែ ប្តេជ្ញាអនុវត្តការទាមទាខុសឆ្គងរបស់ខ្លួននៅសមុទ្រខាងកើត។ លោក Natalegawa បានសង្កត់ធ្ងន់ថា៖ សន្និសីទពិសេសនេះនឹង ប្រមូលផ្តុំទៅលើបញ្ហាសមុទ្រខាងកើត ព្រមទាំង ឲ្យដឹងថា៖ ថ្នាក់ដឹកនាំអាស៊ានកំពុងពិភាក្សាអំពីពេលវេលានិងទីកន្លែង រៀបចំកិច្ចប្រជុំនេះ។ តាមអ្នកការទូតពោលខាងលើថា៖ហ្វីលីពីនគាំទ្រការផ្តើមគំនិត របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ហើយចាត់ទុកថា៖ សន្និសីទនឹងផ្ញើសារខ្លាំងក្លា ដល់ចិនដោយ លើកច្បាស់ថា៖ អាស៊ានព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីអំពើរបស់ចិន លើសមុទ្រខាងកើត ជាពិសេសគឺជំលោះរវាងចិននិងវៀតណាមជុំវិញប្រជុំកោះ Hoang Sa៕
Related
More




