ជាលើកដំបូងដែលអាមេរិកបានលៃទុកឱកាសចូលរួមការដោះស្រាយជំលោះនៅស៊ីរីសំរាប់អ៊ីរ៉ង់
06/01/2014 08:45
(VOV)_ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាសនាថ្ងៃទី៥មករាថា៖អ៊ីរ៉ង់អាចដើរតួនាទីជួយឧបត្ថម្ភខាងក្រៅ សំរាប់ដំណើការចរចារសន្តិភាពអោយស៊ីរី។ នេះគឺជាលើកដំបូង ដែលអ្នកប្រមុខ

(VOV)_ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាសនាថ្ងៃទី៥ មករាថា៖អ៊ីរ៉ង់អាចដើរតួនាទីជួយឧបត្ថម្ភខាងក្រៅ សំរាប់ដំណើការចរចារសន្តិភាព អោយស៊ីរី។ នេះគឺជាលើកដំបូង ដែលអ្នកប្រមុខផ្នែកកិច្ចការបរទេសអាមេរិក នាំចេញសារសកម្មមួយស្ដីពីលទ្ធភាព Tehran អាចចូលរួមបណ្ដាកិច្ចចរចារអន្តរ ជាតិ ដោះស្រាយបញ្ហានៅស៊ីរី។ ប៉ុន្តែ លោក John Kerry នៅតែអះអាងជាថ្មីម្ដង ទៀតថា៖ការមានវត្តមានរបស់ Tehran ត្រូវនៅមានកំរិត ត្រូវឈរនោខាងក្រៅ និង មិនបានចូលរួមជាសមាជិកពេញសិទ្ធិទេ។ ទន្ទឹមនឹងនោះក៏ត្រូវផ្អែកទៅលើសេចក្ដី សម្រេចចិត្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (internet) មុននោះ រុស្ស៊ីបានអះអាងជាច្រើនលើកច្រើនសារថា៖អ៊ីរ៉ង់អាចដើរ តួនាទី ដ៏សែនសំខាន់ក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ដែលក្នុងនោះ អ៊ីរ៉ង់ត្រូវមានវត្តមាន ក្នុងសន្និសីទ Geneva ទី២ គ្រោងនឹងបានប្រព្រឹត្តទៅនាថ្ងៃទី២២ មករានៅស្វីស៕
Related
More




