ជលផលវៀតណាមខិតខំបង្កើតទំនុកទុកចិត្តនៅទីផ្សារអឺរ៉ុប
26/04/2017 08:59
(VOVworld)-នាថ្ងៃទី២៥មេសា គណៈប្រតិភូវៀតណាមចូលរួមការតាំងពិព័រណ៍ ជលផលសកលលោកលើកទី២៥នៅប៊ែលហ្សិក ក្រោមប្រធានបទ “វៀតណាម ដំបូលរបស់ជលផលអាស៊ី”

ជលផលវៀតណាមខិតខំបង្កើតទំនុកទុកចិត្តនៅទីផ្សារអឺរ៉ុប (VOVworld)-នាថ្ងៃទី២៥មេសា គណៈប្រតិភូវៀតណាមចូលរួមការតាំងពិព័រណ៍ ជលផលសកលលោកលើកទី២៥នៅប៊ែលហ្សិក ក្រោមប្រធានបទ “វៀតណាម ដំបូលរបស់ជលផលអាស៊ី” សំដៅផ្សព្វផ្សាយសារស្តីពីភាពសម្បូរបែបនិងគុណភាព នៃផ្នែកជលផលវៀតណាមជាមួយអតិថិជនអឺរ៉ុបនិងពិភពលោក។ នៅក្នុងការ តាំងពិព័រណ៍ជលផលសកលលោកឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ ថ្ងៃទី២៧មេសា សម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បាន តាំងបង្ហាញមុខទំនិញជាច្រើនដែលជាឧត្តមភាពរបស់វៀតណាម ដូចជាត្រីប្រា បង្គង ត្រីធូណា លៀស ជាដើម។ ក្នុងឱកាសនេះដែរ VASEP បានបើកសន្និសីទកាសែត ស្តីពីត្រីប្រាបន្ទាប់ពីថ្ងៃដំបូងបើកការតាំងពិព័រណ៍ សំដៅផ្តល់ព័ត៌មានគ្រប់គ្រាន់ ច្បាស់ លាស់ អំពីស្ថានភាពកែច្នៃនិងនាំចេញត្រីប្រាវៀតណាមសម្រាប់ដៃគូអឺរ៉ុប៕
Related





