កងកម្លាំងសន្តិសុខបានបិទតំបន់កើត​ហេតុ ខណៈពេលដែលការងារ​ជួយសង្គ្រោះ និងស៊ើបអង្កេតកំពុងដំណើរការ។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលរថភ្លើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Quetta Cantonment (តំបន់យោធាដ៏ធំមួយ) នៅក្នុងទីក្រុង Quetta ខេត្ត Balochistan។ ការផ្ទុះនេះ បានធ្វើឱ្យរថភ្លើងធ្លាក់ផ្លូវ និងបណ្តាលឱ្យមានគ្រោះ​អគ្គីភ័យ។ ក្នុងចំណោមអ្នកស្លាប់និងរង​របួសមានទាំង​ស្ត្រី និងកុមារ​ជាច្រើន​នាក់​។

ក្រុមសកម្មប្រយុទ្ធ «កងទ័ពរំដោះ Baloch » បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតនេះ ហើយបាន​ឲ្យ​ដឹងថា គោលដៅរបស់ខ្លួនគឺទាហានកងទ័ពប៉ាគីស្ថានដែល​កំពុង​ធ្វើដំណើរលើខ្សែ​រថភ្លើងនេះ​៕​