ជំងឺរាតត្បាតកូវីដ-១៩ បានសម្លាប់មនុស្សជាង ៥,៦ លាននាក់នៅទូទាំងពិភពលោក
24/01/2022 11:26
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២៤ ខែមករា (ម៉ោង UTC) នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣៥១.៩១៤.១៧៥ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៥.៦១៤ ៣៣៣ នាក់។

បុគ្គលិកពេទ្យយកសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់ប្រជាជននៅទីក្រុង Bangalore ឥណ្ឌា ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN) ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន ២.១៦៥.២១៤ ករណី បន្ថែមទៀត និងមានករណីស្លាប់ចំនួន ៤.៦១៤ នាក់ផងដែរ។ ឥណ្ឌាជាប្រទេសដែលបានកត់ត្រាករណីឆ្លងជំងឺច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងមួយថ្ងៃ ដោយមាន ៣០៥.១៧១ ករណី ខណៈពេលដែលរុស្ស៊ីមានចំនួនករណីស្លាប់ច្រើនជាងគេ ដោយមាន ៦៧៩ ករណី។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាតកូវីដ-១៩ ដោយមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៧១.៩២៥.៩៣១នាក់ និងមានករណីស្លាប់ចំនួន ៨៨៩.១៩៧ នាក់៕
Related
More




