ជំងឺរាតត្បាតកូវីដ១៩៖ ពិភពលោកបានកត់ត្រានូវករណីឆ្លងថ្មីខ្ពស់បំផុតក្នុងមួយថ្ងៃគិតតាំងពីមុនមក
29/10/2020 08:14
(VOVWORLD) - ថ្ងៃទី ២៨ ខែតុលា (តាមម៉ោងវៀតណាម) មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៤.៣៩០.៩៦៩ នៅទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ ចំនួន ១.១៧៤.១០៩ នាក់។

(រូបថតឧទាហរណ៍៖ VNA) យោងតាមទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ២២៖០០ ថ្ងៃទី ២៨ ខែតុលា (តាមម៉ោងវៀតណាម) មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៤.៣៩០.៩៦៩ នៅទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ ចំនួន ១.១៧៤.១០៩ នាក់។ ករណីដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន ៣២.៥២៩.៩៤៦ នាក់។ ប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺកូវីដ១៩ នៅតែជាសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ចំនួន ២៣២.១៤៧ នាក់ និងមានករណីឆ្លងជំងឺសរុបចំនួន ៩.០៤២.៩៦៩ ករណី។ ឈរនៅលំដាប់ជាបន្ទាប់មកគឺប្រទេសឥណ្ឌានិងប្រេស៊ីល៕
Related






