VOV WorldVOV World
ជំនួបពិភាគ្សា“ជួបប្រាស្រ័យអាមេរិក” រួមចំណែកនាំទំនាក់ទំនងវៀតណាមអាមេរិកកាន់តែស៊ីជម្រៅ
24/03/2016 10:20
(VOVworld)- ជំនួបពិភាគ្សា “ជួបប្រាស្រ័យអាមេរិក” ដែលបានប្រព្រឹត្តទៅនៅទី​ក្រុងហាណូយ នារសៀលថ្ងៃទី២៣មិនា។ ថ្លែងមតិក្នុងជំនួបនេះ
(VOVworld)- ជំនួបពិភាគ្សា “ជួបប្រាស្រ័យអាមេរិក” ដែលបានប្រព្រឹត្តទៅនៅទី ​ក្រុងហាណូយ នារសៀលថ្ងៃទី២៣មិនា។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung  អនុរដ្ឋមន្ត្រីក្រ​ សួងការបរទេសលោក Le Hoai Trung និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត ណាម លោក Ted Osius បានវាយតម្លៃខ្ពស់ចំពោះគោលគំនិតរៀបចំជំនួប​ពិភាគ្សា នេះ នឹងចាត់ទុកនេះជាឱកាសសម្រាប់ភាគីទាំងពីរស្វែងរក ជួបប្រា ស្រ័យនិងសហ ប្រតិបត្តិការ ព្រម​ទាំងសម្តែងក្តីសោមនស្សរីករាយចំពោះការ រីកចំរើនយ៉ាងល្អប្រ សើរលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិកនាពេល កន្លងទៅ។​នៅទីនេះ លោក​Le Hoai Trung មានបំណងថា ដៃគូអាមេរិកដែល មានវត្តមាននៅក្នុងជំនួប នេះ នឹងបន្តធ្វើជាកាតាលិកដើម្បីលើរដ្ឋអំណាចនិងរដ្ឋសភា អាមេរិកឲ្យបង្កលក្ខណៈ ងាយស្រួលសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី លប់ ចោលរាល់របាំងសេដ្ឋកិច្ច ចំពោះផលិតផលកសិកម្មរបស់វៀតណាមបង្កលក្ខណៈសម្រាប់អង្គភាពអាជីវកម្ម វៀតណាមចូលរួមខ្សែចង្វាក់ផលិតកម្ម​សកលដែលអាមេរិកមានប្រៀបខ្លាំង។ ក្រសួងការបរទេសវៀតណាមក៏មាន បំណងថា តាមរយៈជំនួបនេះ នឹងជួយឲ្យភាគី ទាំងពីរផ្សារភ្ជាប់ដើម្បីកិច្ចសហ ប្រតិបត្តិការមានផលប្រយោជន៍រួម នាំមកលទ្ធ ផលជាក់ស្តែង៕