ជំនួបពិភាគ្សាអំពីសេចក្តីព្រាងច្បាប់នៃកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន
09/10/2015 10:07
(VOVworld)-នាព្រឹកថ្ងៃទី៩តុលានៅក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបពិភាគ្សាស្តីពីសេចក្តីព្រាងច្បាប់នៃកម្ម ភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន។

(VOVworld)-នាព្រឹកថ្ងៃទី៩តុលានៅក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបពិភាគ្សា ស្តីពីសេចក្តីព្រាងច្បាប់នៃកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន។ នៅទីនេះ តំណាងនានាបានចាត់ទុកថា សេចក្តីព្រាងច្បាប់នេះ គប្បីមានការ កំណត់ រួមទាំងការឃ្លាំមើលរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនក្នុងឯកសារ ច្បាប់តែមួយ ដោយសារ រដ្ឋសភានិង ក្រុមប្រឹក្សាប្រជាជនសុទ្ធតែជាស្ថាប័នមាន សមត្ថកិច្ចរបស់ រដ្ឋ ដោយប្រជាជនជ្រើសតាំង និងជាស្ថានប័នតំណាងរបស់ប្រជា ជន មានសម្ថកិច្ច ឃ្លាំមើកលើការគោរពរដ្ឋធម្មនុញ្ញនិងច្បាប់។ក៏តាមតំណាងទាំង នេះ ចំណុចថ្មីគួឲ្យ ចាប់អារម្មណ៍ក្នុងសាចក្តីព្រាងលើកនេះគឺ សកម្មភាពឃ្លាំមើល ដែលបានបំពេញ បន្ថែមនូវមុខងារដោះស្រាយតាមក្របខ័ណ្ឌសិទ្ធិអំណាច និងសំណើរដោះស្រាយ តាមក្របខ័ណ្ឌសិទ្ធិផងដែរ។ នៅជំនួបនេះ មតិពិភាគ្សាជាច្រើនក៏បានវាយតម្លៃខ្ពស់នូវតួនាទីរបស់ប្រជា ជនក្នុងការអនុវត្តយន្តការឃ្លាំមើលទៅលើស្ថាប័នដោយប្រជាជនជ្រើសតាំង ហើយ ស្នើថាសេចក្តីព្រាងច្បាប់គប្បីមានសេចក្តីកំណត់មួយចំនួនសំដៅបង្កើនថែមទៀត តួនាទីនេះ៕
Related
More




