VOV WorldVOV World
ជំនួបជាន់ខ្ពស់ចិន-ជប៉ុន-កូរ៉េខាងត្បូង
13/05/2012 09:00
VOV - ការជួបគ្នាជាន់ខ្ពស់ត្រីភាគីលើកទី​៥​រវាង ចិន​ ជប៉ុន នឹងកូរ៉េខាងត្បូង​ បានបើក នៅទីក្រុង ប៉េកាំងរបស់ចិននាព្រឹកថ្ងៃទី​១៣​ ឧសភា ដោយ មានការចូលរួមរបស់ នាយករដ្ឋមន្រ្តីចិន​ វេណ​ត្រាប៉ាវ​ នាយករដ្ឋមន្រ្តី​ជប៉ុន Yoshihiko Noda នឹងប្រធានាធិ បតីកូរ៉េខាងត្បូង​ Lee Myung Bak
ជំនួបជាន់ខ្ពស់ចិន-ជប៉ុន-កូរ៉េខាងត្បូង
ជំនួបត្រីភាគីចិនជប៉ុនកូរ៉េខាងត្បូង(រូបថត៖Internet) VOV - ការជួបគ្នាជាន់ខ្ពស់ត្រីភាគីលើកទី​៥​រវាងចិន​ ជប៉ុន នឹងកូរ៉េខាងត្បូង​ បាន បើក នៅទីក្រុងប៉េកាំងរបស់ចិននាព្រឹកថ្ងៃទី​១៣​ ឧសភា ដោយមានការចូលរួមរបស់ នាយករដ្ឋមន្រ្តីចិន​ វេណ​ត្រាប៉ាវ​ នាយករដ្ឋមន្រ្តី​ជប៉ុនYoshihiko Noda  នឹងប្រធានាធិ  បតីកូរ៉េខាងត្បូង​  Lee Myung Bak។​ ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្រ្តី ចិន​សង្កត់ ធ្ងន់ថា៖ការពិតជាក់ស្តែងបានបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង​៣​ ចិន​ ជប៉ុន​នឹងកូរ៉េខាងត្បូង​គឺសមស្របទៅនឹងផលប្រយោជន៏ជាមូលដ្ឋាន នៃប្រទេស ទាំង​៣នេះ​ព្រមទាំងជួយបន្ថែមកំលាំងដើម្បីឆ្លងកាត់រាល់ការលំបាក នឹងស្វែងរកការ អភិវឌ្ឌ្យន៏រួម។​តាមលោកថា៖ជំនួបត្រីភាគីនេះមានអត្ថន័យសំខាន់ ចំពោះសន្តិភាព នឹងស្ថិរភាពនៅក្នុងតំបន់​ពិសេសគឺ ក្នុងស្ថានភាពដែលគ្រោះវិប័ត្ត ហិរញ្ញវត្ថុសកល នៅតែមិនទាន់បញ្ឈប់​  នឹងយថាទស្សអំពីគ្រោះវិប័ត្តប្រាក់បំណុល សាធារណះនៅ អឺរ៉ុបនៅតែមិនទាន់ច្បាស់លាស់ទេ។ នាយករដ្ឋមន្រ្តីចិន​ក៏ឲ្យដឹង ដែរថា៖ប្រទេស ទាំង ៣​ចិន​ ជប៉ុន​នឹងកូរ៉េខាងត្បូង​បានឯកភាពចាប់ផ្តើមការចរចារ ស្តីអំពីតំបន់ជួញ ដូរសេរី​​ក្នុងឆ្នាំនេះ។នៅក្នុងការជួបគ្នានេះ​ប្រទេសទាំង​៣​និងចុះហត្ថ លេខាលើកិច ព្រមព្រៀងជំរុញ ជួយសម្រួលនឹងគាំពារការវិនិយោគ​ ដែលត្រូវបាន ចាត់ទុកជា ឯកសារខាងច្បាប់សំខាន់អំពីកិច្ចសហប្រតិបត្តិការត្រីភាគីលើវិស័យសេដ្ឋកិច្៕