VOV WorldVOV World
ជំនួបកំពូលអាមេតិក-អាល្លឺម៉ង់ត្រូវបានផ្អាក
14/03/2017 10:11
(VOVworld) – អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតី អាមេរិក លោក Donald Trump ត្រូវបានផ្អាកកិច្ចប្រជុំទ្វេភាគីជាផ្លូវការនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក) ដោយព្យុះទឹកកកដែលកំពុង ប្រព្រឹត្តទៅដ៏ស្មុគស្មាញនៅ តំបន់ភាគឦសានអាមេរិក។​
ជំនួបកំពូលអាមេតិក-អាល្លឺម៉ង់ត្រូវបានផ្អាក
ជំនួបកំពូលអាមេតិក-អាល្លឺម៉ង់ត្រូវបានផ្អាក (VNA) (VOVworld) – អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតី  អាមេរិក លោក Donald Trump ត្រូវបានផ្អាកកិច្ចប្រជុំទ្វេភាគីជាផ្លូវការនៅរដ្ឋធានី  វ៉ាស៊ីនតោន (អាមេរិក) ដោយព្យុះទឹកកកដែលកំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញនៅ តំបន់ភាគឦសានអាមេរិក។​ ឆ្លើយសំណួរក្នុងសន្និសីទកាសែតនាថ្ងៃទី ១៣ មិនា អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានឲ្យដឹងថា៖ ជំនួបកំពូលនេះនឹង ត្រូវបានរៀបចំឡើងនាថ្ងៃទី ១៧ មិនា ខាងមុខ។ ជំនួបទ្វេភាគីអាមេរិក-អាល្លឺម៉ង់ គឺជាព្រឹត្តិតការណ៍ទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិដោយ សារថ្នាក់ដឹកនាំទាំងពីររូបមានទស្សនៈខុសពីគ្នាចំពោះបញ្ហាជាច្រើនពីជនអន្តោ ប្រវេសន៍ដល់បំរ៉ែបំរួលអាកាសធាតុ។ មុនពេលជំនួបនេះ មន្ត្រីជាន់ខ្ពស់មួយរូប របស់សេតវិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក  Donald Trump មានគោលបំណងផ្ទៀងស្តាប់មតិរបស់លោកស្រី Angela Merkel ស្តីអំពីទំនាក់ ទំនងជាមួយរុស្ស៊ីនិងជំលោះនៅអ៊ុយក្រែន។ នាថ្ងៃដដែល សារព័ត៌មានអាមេរិក បានផ្សាយព័ត៌មានថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump មានផែន  ការទទួលជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងជំនួបកំពូលនា ខែមេសាខាងមុខនៅរដ្ឋ Florida។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃទី ១៣ មិនា  អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងទៅបំពេញទស្សនកិច្ចនៅ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ីនិងអូស្រ្តាលីនាខែមេសាខាងមុខ៕