VOV WorldVOV World
ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅអូស្រ្តាលី
05/07/2015 08:42
(VOVworld) – នាថ្ងៃទី ៤ កក្កដា នៅរដ្ឋធានី Canberra ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំ ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅអូស្រ្តាលី។
ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅអូស្រ្តាលី
ជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅអូស្រ្តាលី (Image: VNA) (VOVworld) – នាថ្ងៃទី ៤ កក្កដា នៅរដ្ឋធានី Canberra ស្ថានទូតវៀតណាម ប្រចាំនៅអូស្ត្រាលីបានរៀបចំជំនួបមុខជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ វៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅអូស្រ្តាលី។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអូស្រ្តាលី លោក Luong Thanh Nghi បាន ឲ្យដឹងថា៖ ទំនាក់ ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអូស្ត្រាលី ក្នុងនោះ មានកិច្ចសហប្រតិ បត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងអភិវឌ្ឍន៍ ល្អប្រសើរ។ ប្រទេសទាំង ២ កំពុងអនុវត្តយ៉ាងសកម្មកិច្ចព្រមព្រៀងសហ ប្រតិបត្តិការខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្នាំ ២០១៣  ប្រមូលផ្តុំទៅលើ ការផ្លាស់ប្តូរព័ត៌មាននិងផ្ទេប្តូរបច្ចេកវិទ្យានិងបណ្ដុះ បណ្ដាល ជាដើម។ នៅជំនួបលើកនេះ បណ្ដាអ្នកវិទ្យាសាស្ត្របានពិភាក្សាអំពីការចូលរួមផ្ទាល់ ក្នុងសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅវៀតណាមការអនុវត្ត គំរោងការណ៍សហប្រតិបត្តិការរួមសំដៅផ្សាភ្ជាប់បណ្តាញអ្នកវិទ្យាសាស្ត្រ វៀតណាមនៅអូស្ត្រាលី ផងដែរ៕