ជំនួបមុខប្រចាំរវាងក្រុមឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅបែលហ្ស៊ីក
18/06/2014 07:42
(VOVworld) – នាថ្ងៃទី ១៧ មិថុនា ស្ថានទូតវៀតណាមប្រចាំ នៅបែលហ្ស៊ីកបានរួមជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងការបរទេសប្រទេសម្ចាស់ផ្ទះ លោក Didier Reynders រៀបចំជំនួបមុខប្រចាំរវាងក្រុមឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស ក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក (SAFE-SEA)។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ បែលហ្ស៊ីក លោក Pham Sanh Chau (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ីក បានរួមជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេស ម្ចាស់ផ្ទះលោក Didier Reynders រៀបចំជំនួបមុខប្រចាំរវាងក្រុមឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (SAFE-SEA)។ ក្នុងសន្និសីទកា សែត ភាគីទាំង ២ បានផ្លាស់ប្តូមតិអំពីស្ថានភាពក្នុងតំបន់ជាមួយគ្នា។ ជាពិសេស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីក លោក Pham Sanh Chau បាន ជូនដំណឹងអំពីការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាមដែលរំលោភ ទៅលើអនុសញ្ញានៃ អ.ស.ប. អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) និង សេចក្តីថ្លែងការស្តីអំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (DOC)។ បណ្ដាឯកអគ្គរដ្ឋទូតបានសម្តែងការយកចិត្តទុកដាក់ដល់ភាពតាន តឹងនៅសមុទ្រខាងកើត ហើយសង្ឃឹមថា៖ ភាគីទាក់ទិននានាដោះស្រាយ ជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិនិង UNCLOS សំដៅ ធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍។ ថ្លែងមតិនៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីបែលបែលហ្ស៊ីក លោក Didier Reynders បានជូនដំណឹងអំពីស្ថានភាពនាបច្ចុប្បន្ននៅសហភាពអឺរ៉ុបដល់ បណ្ដាឯកអគ្គរដ្ឋទូតដោយមានការទប់ស្កាត់ការអភិវឌ្ឍន៍នៃភាគីស្តាំនិយម ក៏ដូចជា ពិភាក្សាអំពីយថាទស្សន៍របស់សហភាពអឺរ៉ុបនាពេលខាងមុខ។ ស្តីអំពីសភាព ការណ៍នៅសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី Didier Reynders មានគោលបំណងថា៖ ភាគីទាក់ទិននានានឹងដោះស្រាយជំលោះដោយសន្តិវិធី៕
Related





