VOV WorldVOV World
ជំនួបមុខអំពីការងារឃោសនាក្នុងសហគមន៍ជនជាតិសាសនាក្នុងខេត្ត Hau Giang
14/06/2012 07:00
ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មិថុនា គណៈកម្មាធិការ ទទួលបន្ទុកណាមបូខាងលិចគួបផ្សំជាមួយ គណៈកម្មការជនជាតិនិងគណៈកម្មាធិការឃោសនា អប់រំខេត្ត Hau Giang បានរៀបចំជំនួបមុខអំពីការងារ ឃោសនាក្នុងសហគមន៍ជនជាតិ សាសនាក្នុងខេត្ត Hau Giang។
ជំនួបមុខអំពីការងារឃោសនាក្នុងសហគមន៍ជនជាតិសាសនាក្នុងខេត្ត Hau Giang
ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មិថុនា គណៈកម្មាធិការទទួលបន្ទុកណាមបូខាង លិច គួបផ្សំជាមួយគណៈកម្មការជនជាតិនិងគណៈកម្មាធិការឃោសនាអប់រំខេត្ត Hau Giang បានរៀបចំជំនួបមុខអំពីការងារឃោសនាក្នុងសហគមន៍ជនជាតិសាសនា ក្នុងខេត្ត Hau Giang។ កម្មាភិបាលនៃគណៈកម្មការជនជាតិនិងគណៈកម្មាធិការ ឃោសនាអប់រំរាយការណ៍ជាមួយបណ្ដាតំណាងអំពីសម្ឋិទិ ១០ ឆ្នាំ របស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់វាលទំនាប ទន្លេ Cuu Long ៨ ឆ្នាំអនុវត្ត គោលនយោបាយជនជាតិ សាសនារបស់ខេត្ត Hau Giang និងទិសដៅដល់ឆ្នាំ ២០១៥។ ក្នុងរយៈពេលកន្លង ទៅ ខេត្ត Hau Giang បានវិនិយោគទឹកប្រាក់ចំនួនជាង ៩៧ ពាន់លានដុង ចូលក្នុងការអនុវត្តបណ្ដាកម្មវិធីសេដ្ឋកិច្ចសង្គមបំរើឲ្យឃុំនានា ដែលមាន ស្ថានការណ៍លំបាកជាពិសេស៕