ជំនួបប្រាស្រ័យជាប្រវត្តិសាស្ត្ររវាងអគ្គលេខាបក្សកម្មុយនីស្តវៀតណាមនិងប្រធានាធិបតីអាមេរិក
07/07/2015 08:27
(VOV)_នាថ្ងៃទី៧ កក្កដា នៅសេតវិមាន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅអាមេរិក តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama។

អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (VOV)_នាថ្ងៃទី៧ កក្កដា នៅសេតវិមាន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ជាផ្លូវការ នៅអាមេរិក តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានាធិ បតីអាមេរិក លោក Barack Obama។ ជំនួបពិភាក្សានេះនឹងប្រមូលផ្តុំវាយតំលៃអំពី ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល២០ឆ្នាំកន្លងទៅ និងតម្រង់ទិសអោយទំនាក់ទំនង រវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។ ដោយឈរលើស្មារតី ឆ្ពោះទៅអនាគត ប្រទេសទាំងពីរនឹងកសាងទំនាក់ទំនងលើគ្រប់វិស័យ ប្រសិទ្ធិភាព មានផលប្រយោ ជន៍ដូចគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ។ មុននោះ នាយប់ថ្ងៃទី៦កក្កដា តាមម៉ោងវៀតណាម បន្ទាប់ពីពេលទៅដល់ទី ក្រុងវ៉ាស៊ីនតោន (អាមេរិក) អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្មអាមេរិក Michael Froman ។ នៅទីនេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ធ្វើសមាហរណ កម្មអន្តរជាតិជាគោលមាគា៍មុនក៏ដូចជាក្រោយរបស់វៀតណាម។ ក្នុងរយៈពេល កន្លងទៅ វៀតណាមបាននិងកំពុងធ្វើសមាហរណកម្មទូលំទូលាយ និងស៊ីជំរៅ ក្នុងខឿនសេដ្ឋកិច្ចតំបន់។ ការចូលរួមចរចារ កិច្ចព្រមព្រៀង TPP -កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដោយបទដ្ឋានខ្ពស់ បានសរអោយឃើញនូវគោលមាគា៍មុនក៏ ដូចជាក្រោយវៀតណាម។ ទន្ទឹមនឹងនោះ អគ្គលេខា Nguyen Phu Trong ក៏័បាន ចាត់ទុកថា៖ វៀតណាមជាប្រទេសមានកំរិតអភិវឌ្ឍន៍ទាបបំផុតក្នុង TPP បានជា ជួបការលំបាកសាកល្បងជាច្រើន និងត្រូវកែសម្រួលបទបញ្ញាត្តិ ច្បាប់ជាច្រើន ក្នុងពេលចូលរួម TPP ស្នើអោយភាគីអាមេរិកគាំទ្រ។ លោក Nguyen Phu Trong ក៏បានសម្ដែងនូវគោលបំណងថាអាមេរិកបើកទូលាយទីផ្សារសំរាប់ទំនិញវៀត ណាម និងទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ។ អគ្គលេខាបក្ស Nguyen Phu Trong ក៏បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូ និង ប្រគល់កូនសោ យន្តហោះជំនាន់ថ្មី Boeing 787-9 Dreamliner រវាងសម្ព័ន្ធក្រុមហ៊ុន Boeing និង Vietnam Airlines ផងដែរ៕
Related
More




