VOV WorldVOV World
ជំនួបប្រាស្រ័យនិងជូនពរចូលឆ្នាំថ្មីជនរួមជាតិជាជនជាតិខ្មែរណាមបូ
11/04/2013 08:37
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៣ បណ្ដាតំបន់មានជនរួមជាតិជាជនជាតិខ្មែររស់នៅ បានរៀបចំជំនួបប្រាស្រ័យ ជូនពរ​ឆ្នាំថ្មី ចំពោះបណ្ដាព្រះសង្ឍ​កម្មាភិបាលនិងគ្រួសារគោលនយោបាយជនជាតិខ្មែរ។
ជំនួបប្រាស្រ័យនិងជូនពរចូលឆ្នាំថ្មីជនរួមជាតិជាជនជាតិខ្មែរណាមបូ
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៣ បណ្ដាតំបន់មានជនរួមជាតិជាជន ជាតិខ្មែររស់នៅ បានរៀបចំជំនួបប្រាស្រ័យ ជូនពរ​ឆ្នាំថ្មី ចំពោះបណ្ដាព្រះសង្ឍ​កម្មា ភិបាលនិងគ្រួសារគោលនយោបាយជនជាតិខ្មែរ។ ជំនួបប្រាស្រ័យនិងជូនពរចូលឆ្នាំថ្មីជនរួមជាតិជាជនជាតិខ្មែរណាមបូ(internet)           នាថ្ងៃទី ១០ មេសា ខេត្ត Soc Trang បានរៀបចំការជួបមុខ អំណរបុណ្យចូលឆ្នាំ ថ្មី ​ជាមួយការចូលរួមរបស់ដំណាងចំនួន៣៥០នាក់ ជាដំណាង​របស់​បណ្ដាគ្រួសារ យុទ្ធជន ពលី យុទ្ធជនពិការ អ្នកម្ដាយវៀតណាមវីរភាព ​កម្មាភិ​បាល​ជនជាតិឆ្នើម… ។ល។ ថ្លែងមតិនៅទីនេះ លោក Vo Minh Chien លេខា​គណះកម្មាធិការខេត្ត Soc Trang បានសង្កត់ធ្ងន់ថា÷​ក្នុងរយះពេលខាងមុខនេះ ​ខេត្តបន្តឃោសនា អនុវត្តល្អ គោលនយោបាយ ជនជាតិ បង្កើនការដឹកនាំរបស់​បក្សភាគចំពោះការងារនៅតំបន់ ជនរួមជាតិខ្មែរ  ប្រមូលផ្តុំបណ្ដាប្រភពកម្លាំង ​សំរាប់ការវិនិយោគអភិវឌ្ឍន៍ និង សម្រេចហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច -សង្គម​នៅតំបន់ជនរួមជាតិជាជនជាតិភាគ តិច  ជំរុញខ្លាំងការងារបណ្ដុះបណ្ដាល បំប៉ន់​មុខវិជ្ជាជីវះ សំរាប់យុវជនជាជនជាតិ ភាគតិច…។ល។           នៅខេត្ត Tra Vinh ( ភាគខាងត្បូងវៀតណាម) ​បណ្ដាកម្មាភិបាល​បដិវត្ត​ជើង​ចាស់ អ្នកមុខអ្នកការសាសនា បានសម្ដែងនូវសេចក្ដីសម្បាយរីករាយ ចំពោះការ យកចិត្តទុកដាកថែទាំអោយជីវភាពរស់នៅ របស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ចំពោះ ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះក៏បានអះអាងថា÷ ជនរួមជាតិខ្មែរជឿជាក់ទៅលើ គោលមាគា៍  ការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ និងកំពុងខំប្រឹង ប្រែងសិក្សារ ស្រាវជ្រាវ ធ្វើពលកម្ម ផលិតកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ​កសាងជីវភាពរស់នៅខាងវប្បធម៌ រួមកម្លាំងកាយចិត្តកសាងស្រុកកំណើតកាន់ តែសម្បូរ និងល្អស្អាតជាង ពីមួយថ្ងៃទៅមួយថ្ងៃ។           នាថ្ងៃនេះដែរ ខេត្ត Vinh Long ក៏បានរៀបចំការជួបមុខ អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី ២០១៣ ជាមួយការចូលរួមរបស់បណ្ដាអ្នកមុខអ្នកការពុទ្ធសាសនា ​កម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរ កំពុងរស់នៅនិងបំពេញការងារនៅលើភូមី សាស្ត្រខេត្ត៕

More