ជំនួបសន្ទនា Shangri – La លើកទី១៣៖បណ្ដាចំណុចក្តៅគគុកដោយភាពតានតឹងនៅលើសមុទ្រ
30/05/2014 11:30
(VOV)_ជំនួបសន្ទនាសន្តិសុខទ្វីបអាស៊ី លើកទី១៣ (ជំនួបសន្ទនា Shangri – La) ត្រូវបានប្រារព្វឡើង នាថ្ងៃទី ៣០ ឧសភា នៅសិង្ហបុរី ដោយមានការចូលរួមរបស់បណ្ដាដំណាង មន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសដូចជា៖ អាមេរិក ជប៉ុន និងប្រទេសទាក់ទិននានា នៅអាស៊ី ប៉ាស៊ីហ្វីក។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (http://dantri.com.vn/) (VOV)_ជំនួបសន្ទនាសន្តិសុខទ្វីបអាស៊ី លើកទី១៣ (ជំនួបសន្ទនា Shangri – La) ត្រូវបានប្រារព្វឡើង នាថ្ងៃទី ៣០ ឧសភា នៅសិង្ហបុរី ដោយមានការចូលរួមរបស់ បណ្ដាដំណាង មន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសដូចជា៖ អាមេរិក ជប៉ុន និងប្រទេស ទាក់ទិននានា នៅអាស៊ី ប៉ាស៊ីហ្វីក។ ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅ បណ្ដាដំណាង នឹង ពិភាក្សាអំពីបណ្ដាការលំបាកសាកល្បងនៅក្នុងតំបន់ ពិសេសគឺ ប្រមូលផ្តុំ ពិភាក្សាអំពីបញ្ហាក្តៅគកុកនៅក្នុងតំបន់ក៏ ដូចជាភាពតានតឹងនៅលើសមុទ្រ ខាងកើត និងសមុទ្រហ្វាទុង។ តាមរបៀបវារះ ជំនួបសន្ទនាលើកនេះ នឹងប្រមូលផ្តុំចូលក្នុងបណ្ដាប្រធានបទ ដូចជា៖ ការរួមវិភាគទានរបស់អាមេរិកចំពោះស្ថិរភាពនៅក្នុងតំបន់ បង្កើនកិច្ចសហ ប្រតិបត្តិការការពារជាតិ គ្រប់គ្រងបណ្ដាភាពតានតឹងយុទ្ធសាស្ត្រ…។ល។ តាមគំរោង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងមានបទថ្លែងមតិក្នុង ពិធីបើក។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បានជូន ដំណឹងនា ថ្ងៃទី ២៩ ឧសភាថា៖ នៅក្នុងជំនួបសន្ទនានេះ លោក Shinzo Abeនឹងអំពាវនាវដំ ណើការចរចារដើម្បីសន្តិភាព និងសន្តិសុខនៅទ្វីបអាស៊ី។ តាម លោក Yoshihide Suga ថា៖សភាពការណ៍តានតឹងនៅលើសមុទ្រខាងកើត និងសមុទ្រហ្វាទុង នឹង ជាបញ្ហាសំខាន់ៗ ត្រូវបានលើកយកមកពិភាក្សាដែរ៕
Related





