VOV WorldVOV World
ជំរុញចំណងមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន
15/12/2015 15:42
(VOVworld) - នារសៀលថ្ងៃទី១៥ ធ្នូ ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Sinh Hung បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុនដឹកនាំ ដោយលោកអនុប្រធានព្រឹទ្ធសភា Koshiishi Azuma ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ជំរុញចំណងមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (ខាងស្ដាំ)និងអនុប្រធានព្រឹទ្ធសភាជប៉ុន លោក Koshiishi Azuma (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី១៥ ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុនដឹកនាំដោយលោក អនុប្រធានព្រឹទ្ធសភា Koshiishi Azuma ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Sinh Hung បានអះអាងថា បក្ស រដ្ឋនិងរដ្ឋសភាវៀតណាមជានិច្ចកាលគោរពនិងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី ជំរុញចំណងមិត្តភាព ទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លានៅពេលអនាគត។ប្រធានរដ្ឋសភាលោក  Nguyen Sinh Hung មានគោលបំណងថា រដ្ឋសភានៃប្រទេសទាំងពីរបន្តរក្សាទំនាក់ ទំនងសហប្រតិបត្តិការយ៉ាងស្អិតរមួត ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកនៅវេទិការ នីតិបញ្ញាត្តិតំបន់និងអន្តរជាតិដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងសំរាប់មនុស្ស លោកទាំងមូល។ រីឯខ្លួនវិញ លោកអនុប្រធានព្រឹទ្ធសភា Koshii Azuma មានគោលបំណងថា រដ្ឋសភា នៃប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ដើម្បីចែក រំលែកបទពិសោធន៍ក្នុងការងារកសាងច្បាប់ ជំរុញខ្លាំងការជួបប្រាស្រ័យប្រជាជន  ជាពិសេសគឺជំនាន់វ័យក្មេង៕

More