VOV WorldVOV World
ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការរវាងវៀតណាមជាមួយស៊ុយអែតលើគ្រប់វិស័យ
28/09/2016 10:44
(VOVworld) - ក្នុងឱកាសរំលឹកខួបលើកទី៣០ទិវា លាចាកលោករបស់អតីតនាយករដ្ឋមន្រ្តីស៊ុយអែត លោក Olof Palme នាព្រឹកថ្ងៃទី២៨ កញ្ញា នៅទីក្រុង ហាណូយ សមាគមន៍មិត្តភាពវៀតណាម-ស៊ុយអែត បានរៀបចំជំនួបប្រាស្រ័យក្រោមប្រធានបទ “Olof Palme និងទំនាក់ទំនងប្រជាជនវៀតណាម-ស៊ុយអែត”។
ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការរវាងវៀតណាមជាមួយស៊ុយអែតលើគ្រប់វិស័យ
ទិដ្ឋភាពនៃជំនួបប្រាស្រ័យនេះ (រូបថត៖vietnamplus.vn) (VOVworld) - ក្នុងឱកាសរំលឹកខួបលើកទី៣០ទិវាលាចាកលោករបស់អតីត នាយករដ្ឋមន្រ្តីស៊ុយអែតលោក Olof Palme នាព្រឹកថ្ងៃទី២៨ កញ្ញា នៅទីក្រុង ហាណូយ សមាគមន៍មិត្តភាពវៀតណាម-ស៊ុយអែត បានរៀបចំជំនួបប្រាស្រ័យ ក្រោមប្រធានបទ “Olof Palme និងទំនាក់ទំនងប្រជាជនវៀតណាម-ស៊ុយអែត”។ ថ្លែងមតិនៅទីនេះ ប្រធាន សមាគមន៍មិត្តភាពវៀតណាម-ស៊ុយអែតលោក Hoang The Lien ឲ្យដឹងថា នេះជាឱកាសមានអត្ថន័យដើម្បីប្រទេសទាំងពីររំលឹកឡើងវិញ នូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាព រវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាអំពីរាល់ការរួមវិភាគទានដ៏ ថ្លៃថ្នូរបស់ អតីតនាយករដ្ឋមន្រ្តីលោក Olof Palme ទៀតផង។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត ស៊ុយអែតប្រចាំនៅវៀតណាមលោក Pereric Hogberg បានសំដែងគោលបំណងថា ទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរ នឹងកាន់តែអភិវឌ្ឍន៍និងបើកទូលាយយ៉ាងខ្លាំងក្លាលើវិស័យជាច្រើននា ពេលខាងមុខ៕