ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង New Zealand
02/08/2013 11:11
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang អគ្គទេសាភិ បាល New Zealand លោក Jerry Mateparaeនិង លោកជំទាវ នឹងបំពេញទស្សនកិច្ចវៀតណាមថ្នាក់រដ្ឋ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ សីហាឆ្នាំ ២០១៣។

អគ្គទេសាភិបាល New Zealand (Foto: vietnamplus.vn) (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អគ្គទេសាភិបាល New Zealand លោក Jerry Mateparaeនិងលោកជំទាវ នឹងបំពេញទស្សនកិច្ចវៀតណាមថ្នាក់រដ្ឋ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨សីហាឆ្នាំ ២០១៣។ នេះជាដំណើរទស្សនកិច្ចវៀតណាមដើមដំបូងរបស់លោក Jerry Mateparae ចាប់តាំងពីទទួលដំណែងជាអគ្គទេសាភិបាល New Zealand។ វៀតណាមនិង New Zealand មានទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ លើវិស័យជាច្រើនក្នុងរយៈពេលជិត៤០ឆ្នាំ។ ភាគីទាំងពីក៏បានជំរុញទំនាក់ ទំនងដៃគូលើគ្រប់វិស័យតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់។ ដំណើរ ទស្សនកិច្ចលើកនេះ របស់ទេសាភិបាល Jerry Mateparae អះអាងនូវការ យក ចិត្តទុកដាក់និងគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគី ទន្ទឹមនឹងនោះ ពិភាក្សា អំពីរាល់បញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕
Related





