VOV WorldVOV World
ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៍វៀតណាម-អូស្ត្រាលី។
26/08/2013 09:10
VOV-ដំណាងស្ថាប័នអំណាចដំបន់ដែនដី​ភាគខាងជើងអូស្ត្រាលីសុទ្ធតែបានវាយតំលៃខ្ពស់សារៈសំខាន់របស់វៀតណាមក្នុងដំបន់​
ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៍វៀតណាម-អូស្ត្រាលី។
ទីក្រុង Perth-អូស្ត្រាលី (australia.com)          VOV-នៅអូស្ត្រាលីចាប់ពីថ្ងៃទី១៩ដល់២៣សីហា អគ្គស្ថានកុងស៊ុលវៀត​ ណាម​ប្រចាំ​នៅទីក្រុង Perth បានអនុវត្តសកម្មភាពមួយចំនួនសំដៅបង្កើនទំនាក់ ​ទំនង​ជួបប្រាស្រ័យសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មផ្សព្វផ្សាយវប្បធម៍ ​សិល្បៈ​វៀតណាមនៅដំបន់ដែនដីភាគខាងជើងអូស្ត្រាលីក្នុងកាលៈទេសៈដែល​ប្រទេសទាំងពីររំលឹកខួបលើកទី៤០ទំនាក់ទំនងការទូត។ ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ចការងារនៅដំបន់ដែនដីភាគខាងជើងអូស្ត្រាលី អគ្គកុងស៊ុល​ Le Viet Duyen មកសម្ដែងការគួរសមបណ្ដាមន្ត្រីរដ្ឋ ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង​ ផ្នែកទាក់ទិននានា។ ក្នុងបណ្ដាជំនួបសន្ទនា​ដំណាងស្ថាប័នអំណាចដំបន់ដែនដី​ភាគខាងជើងអូស្ត្រាលីសុទ្ធតែបានវាយតំលៃខ្ពស់សារៈសំខាន់របស់វៀតណាម ក្នុងដំបន់​បង្ហាញបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុង យុទ្ធសាស្ត្រ​ផ្សាភ្ជាប់ជិតស្និទ្ធនិងជ្រាលជ្រៅជាងរវាងដំបន់ដែនដីជាមួយទ្វីប អាស៊ី។ ក្នុងឱកាស​នេះដែរអគ្គស្ថានកុងស៊ុលវៀតណាមបានរៀបចំសកម្មភាព វប្បធម៍ “ព័រវៀតណាម” ជាច្រើន ដូចជាពិព័រណ៍គំនូរ បញ្ចាំងភាពយន្តជាដើម៕