VOV WorldVOV World
ជំរុញឃោសនាអំពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣
03/03/2014 12:05
Vovworld-នាថ្ងៃទី៣មិនានៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភានិង​សមាគម​អតីតយុទ្ធជនសហការរៀបចំសន្និសីទឃោសនារដ្ឋធម្មនុញ្ញឆ្នាំ២០១៣​សំដៅលើកកំពស់ការយល់ដឹងគោរពនិងកំណត់ច្បាស់ការទទួលខុសត្រូវរបស់​កម្មាភិបាលសមាជិកក្នុងការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញផ្សាភ្ជាប់នឹងអនុវត្ត​ភារកិច្ចស្នូលក្នុងឆ្នាំ២០១៤។
ជំរុញឃោសនាអំពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣
ខុទ្ទកាល័យរដ្ឋសភានិងសមាគមអតីតយុទ្ធជនសហការរៀបចំសន្និសីទឃោសនារដ្ឋធម្មនុញ្ញឆ្នាំ២០១៣ (VOV)         Vovworld-នាថ្ងៃទី៣មិនានៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភានិង​សមាគម​អតីតយុទ្ធជនសហការរៀបចំសន្និសីទឃោសនារដ្ឋធម្មនុញ្ញឆ្នាំ២០១៣​សំដៅលើក កំពស់ការយល់ដឹងគោរពនិងកំណត់ច្បាស់ការទទួលខុសត្រូវរបស់​កម្មាភិបាល សមាជិកក្នុងការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញផ្សាភ្ជាប់នឹងអនុវត្ត​ភារកិច្ចស្នូលក្នុង ឆ្នាំ២០១៤។ សន្និសីទបានស្ដាប់សាស្ត្រាចារ្សរងបណ្ឌិត Le Minh Thong អនុប្រធាន គណៈកម្មាធិការច្បាប់នៃរដ្ឋសភាឧទ្ទេសនាមទូទៅខ្លឹមសារ​សារវន្ត ចំណុចថ្មីនៃ រដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាមដែលត្រូវ​បាន​រដ្ឋសភាអនុម័ត នៅសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣កន្លងមក។ សង្កត់ធ្ងន់ទៅលើសារ សំខាន់នៃការងារឃោសនាផ្សព្វផ្សាយជ្រួតជ្រាបនិង​អនុវត្ត​រដ្ឋធម្មនុញ្ញ លោក Le Minh Thong បានលើកច្បាស់ថា នេះជាវគ្គជីវភាព​នយោបាយស៊ីជម្រៅផ្សព្វផ្សាយ រាលខ្លឹមសារសារវន្តរបស់រដ្ឋធម្មនុញ្ញដើម្បីឯកភាពការយល់ដឹងនិងរៀបចំអនុវត្ត រដ្ឋធម្មនុញ្ញប្រកបដោយប្រសិទ្ធិភាពក្នុងជីវភាពរស់នៅសង្គម៕