ជំរុញខ្លាំងពន្លឿននាំចេញដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ
16/04/2015 10:27
(VOV)_ការនាំចេញត្រូវបានចាត់ទុកជាចំណុចភ្លឺ នៃខឿនសេដ្ឋកិច្ច ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយទទួលបានកំរិតកំណើនពី១០-១៥%។

ជំរុញខ្លាំងពន្លឿននាំចេញដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ (VOV)_ការនាំចេញត្រូវបានចាត់ទុកជាចំណុចភ្លឺ នៃខឿនសេដ្ឋកិច្ច ក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ ដោយទទួលបានកំរិតកំណើនពី១០-១៥%។ ប៉ុន្តែការងារនាំចេញមិន ទាន់ចីរភាព ដូច្នេះ ត្រូវជំនះពុះពារលើកំហិតមួយចំនួន ដើម្បីឆ្លៀតយកឱកាសនានា ពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម បង្កើនកំណើនពាណិជ្ជកម្ម និងតំលៃនាំចេញ។ ការពិនិត្យនេះ ត្រូវបានបណ្ដាអ្នកជំនាញការសេដ្ឋកិច្ច នាំចេញ នៅក្នុងវេទិការ ពន្លឿនការនាំចេញរបស់វៀតណាម ២០១៥ ដោយក្រសួងឧស្សាហ ពាណិជ្ជកម្ម វៀតណាមមរៀបចំឡើង នាថ្ងៃទី១៦ មេសា នៅទីក្រុងហាណូយ។ តំលៃប្រាក់នាំចេញរបស់ប្រទេសទាំងមូលក្នុងឆ្នាំ ២០១៤ គឺ១៥០ពាន់លាន ដុល្លារអាមេរិក ។ តាមគំរោង ឆ្នាំ ២០១៥ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់វៀត ណាមនឹងទទួលបាន ១៦៥ពាន់លានដុល្លារអាមេរិក។នាពេលខាងមុខនេះ ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម នឹងរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័នទាក់ទិន ដើម្បីជំរុញការនាំចេញដែរ៕
Related





