VOV WorldVOV World
ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ
25/06/2015 11:28
(VOV)_ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ។ នេះគឺជាប្រការដែលបានអនុរដ្ឋមន្ត្រី​ក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan សង្កត់ធ្ងន់​ នៅក្នុងសន្និសីទហ្វឹកហាត់៖ ការងារព័ត៍មានបរទេស ឃោសនាអំពីកោះសមុទ្រ និងធ្វើសមាហរណកម្មអន្តរជាតិ
ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ (VOV)_ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការ ពារអធិបតេយ្យភាពកោះសមុទ្រ។ នេះគឺជាប្រការដែលបានអនុរដ្ឋមន្ត្រី​ក្រសួងព័ត៍ មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan សង្កត់ធ្ងន់​ នៅក្នុងសន្និ សីទហ្វឹកហាត់៖ ការងារព័ត៍មានបរទេស ឃោសនាអំពីកោះសមុទ្រ និងធ្វើសមា ហរណកម្មអន្តរជាតិ ដែលប្រារព្វឡើងនាព្រឹកថ្ងៃទី២៥ មិថុនា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ នៅទីនេះ កម្មាភិបាលស្នូល​ជាង​១២០នាក់ របស់ សម្ព័ន្ធសមាគមយុវជនវៀតណាម នៅខេត្ត ទីក្រុងចំនួន៦៣ បានជម្រាបអំពី សភាពការណ៍លើពិភពលោក និងទំនាក់ទំនងកិច្ចការបរទេស​របស់វៀតណាម  ជាមួយប្រទេសនានា ការងារឃោសនានិងព័ត៍មានកិច្ចការ​បរទេស ក្នុងសភាព ការណ៍ថ្មី ស្ថានភាពនៅសមុទ្រខាងកើតនាបច្ចុប្បន្ន និង​គោលនយោបាយរបស់ វៀតណាម ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់​អាស៊ាននិងអន្តរជាតិរបស់ វៀតណាម។ លោក Le Van Nghiem ប្រធាន​នាយកដ្ឋានព័ត៍មានកិច្ចការបរទេស  នៃក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម បានអោយដឹងថា៖           “ វៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិ និងដាក់ចេញបញ្ហាជាច្រើន​  អំពីចំណេះដឹងរបស់ជំនាន់វ័យក្មេង។ ពីដើមឆ្នាំមក ស្ថានភាពនៅលើសមុទ្របាន ប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញ យុវជនវៀតណាមត្រូវយល់ដឹងអំពីស្ថានភាពជាក់​ស្ដែង  រួមចំណែកចូលក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុ​ប្រទេស។  វគ្គហ្វឹកហាត់ថ្ងៃនេះ ជួយអោយបណ្ដាថ្នាក់ដឹកនាំជាយុវជននៅគ្រប់​តំបន់ចលនា  ឃោសនាអោយយុវជននានាយល់ដឹងអំពីស្ថានភាព នាបច្ចុប្បន្ន៕”