VOV WorldVOV World
ជំរុញខ្លាំងការជួយឧបត្ថម្ភអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្ម អាជីវកម្ម
02/06/2014 10:53
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទើបនឹង​ចេញបទបញ្ជាស្ដីពីការជំរុញអនុវត្តដំណោះស្រាយជាច្រើន និងដោះ​ស្រាយបណ្ដាបញ្ហានៅជំពាក់ជំពិនក្នុងការបំពេញបែបបទ ជួយឧបត្ថម្ភអង្គ​ភាពអាជីវកម្មនានាដែលរងការខូចខាតនៅតំបន់ផ្សេងៗ។
ជំរុញខ្លាំងការជួយឧបត្ថម្ភអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្ម អាជីវកម្ម
ជំរុញខ្លាំងការជួយឧបត្ថម្ភអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្ម អាជីវកម្ម(baothainguyen.org)           (VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទើបនឹង​ចេញ បទបញ្ជាស្ដីពីការជំរុញអនុវត្តដំណោះស្រាយជាច្រើន និងដោះ​ស្រាយបណ្ដាបញ្ហា នៅ ជំពាក់ជំពិនក្នុងការបំពេញបែបបទ ជួយឧបត្ថម្ភអង្គ​ភាពអាជីវកម្មនានាដែល រងការខូចខាតនៅតំបន់ផ្សេងៗ។ ក្នុងនោះបានលើកច្បាស់ថា៖ រហូតមកដល់ពេល នេះ  សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅតំបន់នានា ត្រូវបានធានា អង្គភាពអាជីវកម្ម​បានធ្វើផលិតកម្ម អាជីវកម្មឡើងវិញជាធម្មតា។ ទន្ទឹមនឹងនោះ នាយករដ្ឋ​មន្ត្រីក៏បានស្នើរដ្ឋមន្ត្រី ប្រធានស្ថាប័នចំណុះរដ្ឋាភិបាល  ប្រធានគណៈកម្មាធិការប្រជាជននៃបណ្ដាខេត្ត ទីក្រុងចំណុះមជ្ឈឹម បង្កើនការ បញ្ជាណែនាំ ​ពិនិត្យមើល ដាស់តឿន អនុវត្តយ៉ាងម៉ត់ចត់រាល់សកម្មភាពធានា សន្តិសុខ ​សណ្ដាប់ធ្នាប់ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មជំនះពុះពារលើការខូចខាត  ធ្វើ​ផលិតកម្ម អាជីវកម្មឡើងវិញយ៉ាងឆាប់ៗ៕