VOV WorldVOV World
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី
01/11/2013 10:21
Vovworld-រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានស្វាគមរដ្ឋមន្ត្រី Hishammuddin Hussein មកបំពេញទស្សនកិច្ចនៅវៀតណាមចំនឹងឱកាសរំលឹកខួបលើកទី៤០​នៃ​ទិវាបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី (VOV)         Vovworld-ថ្លែងមតិក្នុងពិធីចរចារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី​ លោក Hishammuddin Hussein នាព្រឹកថ្ងៃទី១វិច្ឆិកានៅទីក្រុងហាណូយ នាយឧត្តម​ សេនីយ៍ Phung Quang Thanh សមាជិកការិយាល័យនយោបាយ​និង​ជា​រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាមបានស្វាគមរដ្ឋមន្ត្រី Hishammuddin Hussein មកបំពេញទស្សនកិច្ចនៅវៀតណាមចំនឹងឱកាសរំលឹកខួបលើកទី៤០​នៃ​ទិវា បង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រីឯរដ្ឋមន្ត្រីក្រសួង​ការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បានអះអាងថា ​ម៉ាឡេស៊ីនឹង​ បន្ត​សហប្រតិបត្តិការជាមួយវៀតណាមក្នុងការបណ្ដុះបណ្ដាលផ្លាស់ប្តូរ កម្មាភិបាល ផ្លាស់ប្តូរព័ត៌មាន បង្កលក្ខណៈងាយស្រួលសំរាប់ស្ថាប័នគ្រប់គ្រង អង្គភាពអាជីវកម្ម​ការពារជាតិនៃប្រទេសទាំងពីរជួបប្រាស្រ័យផ្លាស់ប្តូរបទ ពិសោធន៍និងស្វែងរក​ឱកាសសហប្រតិបត្តិការ៕