ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រំដែនវៀតណាម-ចិន
11/12/2025 11:11
(VOVWORLD) - ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការអន្តរផ្នែករបរ - រួមគ្នាអភិវឌ្ឍន៍" បានបើកនាព្រឹកថ្ងៃទី ១១ ខែធ្នូ នៅសង្កាត់ Mong Cai ១ ខេត្ត Quang Ninh។

គណប្រតិភូចុចប៊ូតុងដើម្បីបើកពិព័រណ៍ជាផ្លូវការ។ រូបថត៖ វូមៀន/VOV-ភាគឦសាន នេះគឺជាពិព័រណ៍ពាណិជ្ជកម្មថ្នាក់ជាតិដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយអាជ្ញាធរខេត្តក្វាងនិញ និងតំបន់ស្វយ័តជនជាតិ Choang នៃខេត្តក្វាងស៊ី (ប្រទេសចិន)។ គណៈប្រតិភូទស្សនាស្តង់ពិព័រណ៍។ រូបថត៖ វូមៀន/VOV-ឦសាន នៅក្នុងពិធីនេះ លោក វូ បាភូ (Vu Ba Phu) ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងចិន កំពុងឈានចូល "ដំណាក់កាលមាសទីពីរ" ដើម្បីបង្កើតជាមូលដ្ឋានអំណោយផលសម្រាប់ពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្នុងរយៈពេល ១០ ខែកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ២០៧,៨ ពាន់លានដុល្លារអាមេរិក៖
TAG
VOV/VOVworld/កិច្ចសហប្រតិបត្តិការ/សេដ្ឋកិច្ចព្រំដែន/វៀតណាម/ចិន
Related





